កំពូល​តារា​បណ្ដាញ​សង្គម​ចិន ​រក​លុយ​បាន​លាន​ដុល្លារ​ រាល់ពេល livestream ម្ដងៗ

  • 2020-11-16 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បុគ្គល​ល្បី​ៗ​នៅ​លើ​បណ្ដាញ​សង្គម​ទាំង​នេះ សុទ្ធ​តែ​ជា​កំពូល​តារា​បណ្ដាញ​សង្គម ដោយ​រាល់​វត្តមាន​របស់​ពួក​គេ​ម្ដង អាច​រក​ចំណូល​ខ្ពស់​ជាង​កំពូល​តារា​ទៅ​ទៀត។

ចាប់​តាំង​ពី​បណ្ដាញ​សង្គម​បង្កើត​កម្មវិធី livestream មក មនុស្ស​ជា​ច្រើន​បាន​ដុះ​គំនិត ប្រើប្រាស់​កម្មវិធី​នេះ​ដើម្បី​បង្កើត​ជំនួញ​ផ្ទាល់​ខ្លួន។ នៅ​ក្នុង​ចំណោម​នោះ​ដែរ ឥទ្ធិពល​របស់​តារា​បណ្ដាញ​សង្គម​ក៏​កាន់​តែ​ធំ​ជាង​មុន ដោយ​រាល់​ការ​ឡាយ​ផ្ទាល់​របស់​ពួក​គេ​ អាច​រក​ចំណូល​បាន​មិន​តិច​ឡើយ។ ដោយ​ឡែក​តារា​បណ្ដាញ​សង្គម​ដែល​រក​លុយ​បាន​ច្រើន​ជាង​គេ​ពី​ការ​ឡាយ​នេះ​ គ្មាន​អ្នក​ណា​ក្រៅ​ពី​តារា​មក​ពី​ប្រទេស​ចិន​ឡើយ ដោយ​ម្នាក់​ៗ​អាច​រក​លុយ​បាន​ដល់​ទៅ​រាប់​សិប​លាន​ដុល្លារ​ ក្នុង​ការ​ឡាយ​ម្ដង​ៗ។ ខាង​ក្រោម​នេះ​គឺ​ជា​បុគ្គល​ល្បី​លើ​បណ្ដាញ​សង្គម​ដែល​មាន​ឥទ្ធិពល​ធំ​ជាង​​គេ​នៅ​ចិន។

១. រាជិនី ឡាយ​លក់​ឥវ៉ាន់ Wei A

Huang Wei Ah ពិធីករ​ទូរទស្សន៍​ និង​តារា​បណ្ដាញ​សង្គម​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជារាជិនី​ឡាយ​លក់​ឥវ៉ាន់ ដោយ​ចំណូល​ឆ្នាំ​២០១៩ របស់​នាង​គឺ​ទទួល​បាន ៣០​លាន​ដុល្លារ ក្រោយ​ពេល​ឡាយ​លក់​ឥវ៉ាន់​ឲ្យ​ម៉ាក​យីហោ​ផ្សេង​ៗ​ជា​ច្រើន។ ដោយ​គ្រាន់តែ​នៅ​ថ្ងៃ​ទី ១១ ខែ១១ ឆ្នាំ​២០១៩ នាង​ទទួល​បាន​ការ​កម្ម៉ង់​ទាំង​អស់ ៥៥៥លាន​យាន់ (៨៣​លាន​ដុល្លារ)។ ហើយ​កាល​ពី​​ខែ​ឧសភា​មុន​នេះ នាង​បាន​បំបែក​ឯកតកម្ម​អ្នក​ទស្សនា​កម្មវិធី Oscar ដោយ​នៅ​ពេល​នាង​ឡាយ​មាន​អ្នក​ចូល​មើល​ដល់​ទៅ ៣៧​លាន​នាក់ ច្រើន​ជាង​កម្មវិធី​ប្រគល់​រង្វាន់​ភាពយន្ត​របស់​អាមេរិក​ខាង​លើ​ទៅ​ទៀត។

២. រាជិនី Taobao Zhang Da Yi

តារា​ម៉ូដែល​កើត​ឆ្នាំ​ ១៩៨៨ រូប​នេះ មាន​អាជីព​ដើម​ជា​ម៉ូដែល តែ​ក្រោយ​ពេល​ខោ​អាវ​ដែល​នាង​ស្លៀក​លក់​ដាច់​ពេក ទើប​នាង​បង្វែរ​មក​រក​ជំនួញ​លក់​ខោអាវ​វិញ ដោយ​ក្រុមហ៊ុន​យក្ស Alibaba បាន​បោះ​ទុន​ចូល​ក្រុមហ៊ុន​នាង ៤៥លាន​ដុល្លារ។​ ចំណែក​ការ​ឡាយ​លក់​វិញ នៅ​ឆ្នាំ ២០១៩ នាង​ទទួល​បាន​ចំណូល​សរុប ៤៥​លាន​ដុល្លារ ពី​ការ​ឡាយ​លក់​លើ​ Taobao ពោល​គឺ​មាន​ចំណូល​ខ្ពស់​ជាង​កំពូល​តារា​សម្ដែង​ស្រី Fan Bingbing ដែល​មាន​ចំណូល​តែ ២១​លាន​ដុល្លារ​នៅ​​ឆ្នាំ​ដូច​គ្នា​ផង​ដែរ។

៣. អធិរាជ​លក់​ឡាយ Li Jia Qi

មុន​នេះ​បន្តិច កំពូល​តារា​បណ្ដាញស​ង្គម Li Jia Qi បាន​ធ្វើ​ឲ្យ​គេ​មិន​ជឿ​នៅ​ពេល​ការ​ឡាយ​ផ្ទាល់​របស់​លោក​ទទួល​បាន​ចំនួន​អ្នក​មើល ១៥០​លាន​នាក់។ កាល​ពី​ថ្ងៃ​បុណ្យ​អ្នក​នៅ​លីវ ទី១១ ខែ​១១​ឆ្នាំ​មុន អធិរាជ​រូប​នេះ លក់​ឥវ៉ាន់​ចេញ​បាន​សរុប ១៤៥​លាន​ដុល្លារ ដោយ​លក់​ក្រែម​បាន ១៥០០០​ដើម ក្នុង​រយៈ​ពេល ៥​នាទី។ ទ្រព្យ​សរុប​របស់​ប្រុស​ស្អាត ២៨​ឆ្នាំ​ត្រូវ​បាន​គេ​សន្និដ្ឋាន​មិន​ក្រោម ១០០​លាន​ដុល្លារ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;