ដោយសារ ២ចំណុចនេះ! ទើប​ចិនសម្រេច​ចិត្ត​អបអរសាទរ​លោក ចូ បៃឌិន

  • 2020-11-13 09:57:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅទីបំផុត​ ប្រទេសចិន​បាន​ប្រកាស​អបអរ​សាទរ​លោក ចូ បៃឌិន ដែលបាន​ជាប់ឆ្នោត​ជាប្រធានាធិបតី​អាមេរិក និង​លោកស្រី កាម៉ាឡា ហារីស ដែល​ជាប់ជាអនុប្រធានាធិបតី​អាមេរិក។

ការប្រកាស​អបអរសាទរនេះ គឺដោយចិនគោរព​តាម​ការសម្រេចចិត្តរបស់ប្រជាជនអាមេរិក និង​យោងតាម​ច្បាប់របស់អាមេរិក។

អ្នកនាំពាក្យ​ក្រសួងការបរទេសចិន លោក Wang Wenbin បាន​ថ្លែង​ក្នុងសន្និសីទ​កាសែតនៅថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​យ៉ាង​ដូច្នេះថា៖ «យើងគោរពការជ្រើសរើស​របស់​ប្រជាជន​អាមេរិក។ យើងសូមអបអរសាទរ​លោក បៃដិន និងលោកស្រី ហារីស។ យើងយល់ឃើញ​ថា លទ្ធផល​នៃការ​បោះឆ្នោត​អាមេរិក ប្រាកដជាត្រូវបានកំណត់​ ដោយ​យោងទៅតាម​ច្បាប់ និងនីតិវិធីរបស់អាមេរិក»៕

ប្រភព៖ Dailymail

អត្ថបទថ្មី
;