"ស្រីងោល" អាយុត្រឹម១០ឆ្នាំ តែរកលុយបានមិនចេះតិច ហើយទិញកាដូពិសេស១ឲ្យម្ដាយទៀតផង!
- 2020-11-16 00:25:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"ស្រីងោល" អាយុត្រឹម១០ឆ្នាំ តែរកលុយបានមិនចេះតិច ហើយទិញកាដូពិសេស១ឲ្យម្ដាយទៀតផង!
ចន្លោះមិនឃើញ
ប្រឡូកក្នុងអាជីពសម្ដែងវីដេអូកំប្លែងខ្លីៗអស់រយៈពេល៥ឆ្នាំមកនេះ កុមារី Emmanuella Samuel បានកសាងកេរ្តិ៍ឈ្មោះល្បីល្បាញជាខ្លាំងនៅលើបណ្ដាញសង្គមយូធូប ហើយក៏រកចំណូលបានយ៉ាងច្រើនក្រាស់ក្រែលផងដែរ។ បើយោងតាមប្រភពសារព័ត៌មានមួយចំនួន បានឲ្យដឹងថា តួសម្ដែងវ័យក្មេងសញ្ជាតិនីហ្សេរីយ៉ារូបនេះមានទ្រព្យសម្បត្តិសរុបប្រមាណ ១៥ម៉ឺនដុល្លារ ដែលចាត់ចូលមួយនៅក្នុងចំណោមក្មេងដែលរកចំណូលបានច្រើនជាងគេបំផុតប្រចាំប្រទេស។
មានអាយុត្រឹម១០ឆ្នាំក៏ពិតមែន តែកុមារី Emmanuella ចេះដឹងគុណឪពុកម្ដាយបានយ៉ាងល្អ។ កាលពីពេលថ្មីៗកន្លងទៅ Emmanuella បានប្រកាសថា នាងកំពុងសង់ភូមិគ្រឹះឲ្យម្ដាយជាទីគោរពរបស់នាង ដែលនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២១ខាងមុខ។ Emmanuella បានសរសេររៀបរាប់នៅលើបណ្ដាញសង្គម Instagram ថា "ខ្ញុំសង់វាឲ្យម៉ាក់ សម្រាប់រាល់ការបួងសួង ការលើកទឹកចិត្ត និងការគាំទ្រ"។
គួររំលឹកថា Emmanuella បានបង្ហាញវត្តមានដំបូងនៅលើគណនីបណ្ដាញសង្គមយូធូបមួយរបស់តារាកំប្លែងនីហ្សេរីយ៉ាឈ្មោះ Mark Angel Comdedy កាលពីឆ្នាំ២០១៥។ វីដេអូសម្ដែងមុនគេរបស់ Emmanuella មានចំណងជើងថា "Who Mess?"។ ព្រោះតែភាពល្បីល្បាញ និងមើលឃើញពីការប៉ិនប្រសប់ ក្រុមហ៊ុនយក្ស Disney បានហៅ Emmanuella ឲ្យចូលរួមសម្ដែងភាពយន្តហូលីវូដ១ កាលពីឆ្នាំ២០១៨កន្លងទៅ។ យ៉ាងណាមិញ មកទល់នឹងពេលនេះ Emmanuella មិនទាន់បានបង្ហើបឲ្យដឹងពីសាច់រឿង ក៏ដូចជាចំណងជើងរឿងនៅឡើយទេ៕