​ចប់​ហើយ​ Liverpool កីឡាករ​សំខាន់​របួស​ថែម​ម្នាក់​​ទៀត​

  • 2020-11-16 02:03:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Jordan Henderson ​បាន​ប្តូរ​ចេញ​នៅ​នាទី ​៤៦ ​ជំនួស​ដោយ​កីឡាករ​ ​Harry Winks ​។ ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ ​និង​ជា​ប្រធាន​ក្រុម​ហង្ស​ក្រហម​រូប​នេះ​ ត្រូវ​បាន​លោក​ Gareth Southgate គ្រូ​បង្វឹក​ជម្រើស​ជាតិ​ ​ចេញ​មក​បញ្ជាក់​ថា​រូប​គេ​មាន​បញ្ហា​ ត្រង់​សសៃ​សាច់ដុំ​កំភួន​ជើង​។ ចំណែកឯ ខ្សែការពារស្លាបឆ្វេង Andy Robertson ត្រូវអវត្តមានក្នុងការប្រកួតឱ្យស្កុតឡែនទល់នឹងស្លូវ៉ាគីដោយសារ របួសសរសៃពួរ។

​ក្រុម​ការពារ​តំណែង​ជើងឯក​លីគ Liverpool ​កំពុង​ជួប​វិបត្តិ​កីឡាករ​របួស។ ក្នុងចំណោម​ជម្រើសល្អបំផុត ១១ ​រូប​របួស​អស់ ៥ នាក់​ទៅហើយ​ កំពុង​សម្រាក​ព្យាបាល​នៅ​ឡើយ​ដូច​ជា៖ ​​Virgil van Dijk, Fabinho , Trent Alexander-Arnold,Joe Gomez, Andy Robertson និង​ Jordan Henderson ។

ការ​ប្រកួត​លីគ​​សប្ដាហ៍​​​​ ៩ ​ហង្ស​ក្រុម ​ត្រូវ​ស្វាគមន៍​ ​កញ្ជោងខៀវ នៅ​ទឹកដី Anfield ​។ ​បច្ចុប្បន្ន ​Leicester City ​ឈរ​កំពូល​តារាង​មាន ​១៨ ពិន្ទុ​ រី​ឯ Liverpool ​ឈរ​លេខ ៣ មាន​១៧ ពិន្ទុ។

នៅ​ក្នុង​ការ​ប្រកួត​ជុំ​ទី ៥ ​នៃ​ពាន​រង្វាន់​ UEFA Nations League កាល​ពី​យប់​​មិញ​ ពូល A2 ​បែល​ហ្សិក​ ​ជួប​ តោ​កំណាច​អង់គ្លេស​ ​យក​ឈ្នះ​ដោយ​លទ្ធផល​​ ២-០ ។

​​អ្នក​ស៊ុត​បញ្ចូល​ទី​ឲ្យ​បែលហ្សិក​គឺ ​Youri Tielemans និង​គ្រាប់​ទី ២រក​បាន​ដោយ​​បាល់​ហ្វ្រីឃីគ​ពី​ Dries Mertens ​នាទី​ ២៤ ​ស្អាត​មែន​ទែន​ជួយ​ឲ្យ​ក្រុម​រហ្ស័សនាម​ Red divils យកបាន ៣ ពិន្ទុ​បន្ថែម រីឯ អង់គ្លេស អស់ឱកាសឡើង​វគ្គ​បន្ត​ ​ទោះ​ជា​នៅ​សល់​១ប្រកួត​ទៀត​ក៏​ដោយ៕ ប្រភព៖ BBC

Jordan Henderson

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;