សេណេហ្គាល់ ក្លាយ​ជា​ក្រុម​ដែល​ឡើង​ផុត​វគ្គជម្រុះមុនគេ​​ ពាន Africa Cup 2021[វីដេអូ]

  • 2020-11-16 02:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ខ្សែ​ប្រយុទ្ធ​ល្បឿន​លឿន Sadio Mane ​អាច​ស៊ុត​បញ្ចូល​ទី ១គ្រាប់​នៅ​នាទី ៨២ ​ពេល​លេង​ឲ្យ​ក្រុមជម្រើសជាតិ សេណេហ្គាល់ ឈ្នះ​ដោយ​លទ្ធផល ០-១ ​ទល់​នឹង​ក្រុម​ Guinea-Bissau (សាធារណរដ្ឋគីនេ-ប៊ីសាវ)។

​លទ្ធផល​ល្អ​ឥតខ្ចោះ​របស់​សេណេហ្គាល់​ គឺ​លេង​តែ​ ៤ ​ប្រកួត​ឈ្នះ​ទាំងអស់​ហើយ​មិន​របូត​មួយ​គ្រាប់​ណា​សោះស៊ុត​បញ្ចូល​ទី​គូ​ប្រជែង​ ៨ គ្រាប់​យក​បាន១២ពិន្ទុ​ឡើង​ផុត​វគ្គ​ជម្រុះ​​មុន​គេ​ពាន Africa Cup of Nations 2021 ​ទោះ​បី​ជា​នៅ​សល់ ២ ប្រកួត​ទៀត​ក៏​ដោយ​៕

Mane រក​បាន ២១គ្រាប់​ ក្លាយជា អ្នករកគ្រាប់​បាល់​ឲ្យជម្រើសជាតិ ​ច្រើន​ជាងគេ
ក្រុមជម្រើសជាតិ សេណេហ្គាល់
ពូល I

​ទស្សនា​វីដេអូហាយឡាយ​ខាងក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;