ក្រោយ​ចេញ​វីដេអូ​ថើប​មាត់​គ្នា កែវ សុ​បញ្ញា ប្រាប់​ថា ១ជីវិត​ស្ត្រី​ក្រមុំ នាង​ទើប​លើក​ដំបូង​បំផុតហើយ!

  • 2020-11-16 03:21:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ចម្រៀង កែវ សុ​បញ្ញា ទើប​បាន​ធ្វើឲ្យ​មាន​ការ​ចាប់​អារម្មណ៍​កាល​ពី​សប្ដាហ៍​មុន ក្រោយ​មាន​ការ​ទម្លាយ​វីដេអូ​ឃ្លីប​ស្ដី​ការ​ការ​សម្ដែង​របស់​នាង​ក្នុង​រឿង​មួយ​នៅ​លើ​បណ្ដាញ​សង្គម ដែល​នាង​អះអាង​ថា នោះ​ជា​បទ​ពិសោធន៍​លើក​ដំបូង​បំផុត​របស់​នាង។

វីដេអូ​នោះ សាមី​ខ្លួន​បាន​បញ្ចេញ​ដោយ​ខ្លួន​ឯង​តែ​ម្ដង។ តាម​ការ​បញ្ជាក់​របស់​តារា​ស្រី​មក​ពី​ខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​ថា នោះ​គឺ​ជា​សកម្មភាព​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​មួយ​ផលិត​ដោយ​ទូរទស្សន៍​ហង្សមាស។ យ៉ាង​ណា បញ្ញា បាន​បដិសេធ ក្នុង​ការ​បញ្ចេញ​ពី​ចំណង​ជើង​ដោយ​សារ​ថា នោះ​ជា​ការ​ចង់​បាន​ពី​ថ្នាក់​លើ​របស់​នាង។

នៅក្នុង​​វីដេអូ​ច្រើន​ឃ្លីប ដែល​តារា​ចម្រៀង​ផលិតកម្ម We Production បញ្ចេញ គេ​ឃើញ​នាង បាន​ជួប​សម្ដែង​ឈុត​ថើប​មាត់​គ្នា​យ៉ាង​កម្រ​ជាមួយ​តារា​ប្រុស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​លោក ទ្រី ដារ៉ាវុធ។ បញ្ហា​ថា នេះ​គឺ​ជា​បទ​ពិសោធន៍​ទី​១​ទាំង​ក្នុង​ជីវិត​ពិត​នៅ​ខាង​ក្រៅ និង​សូម្បី​តែ​ការ​សម្ដែង។ "សម្រាប់​ខ្ញុំ គឺ​លើក​ទី​១​ហើយ​បង ដែល​ជួប​ការ​សម្ដែង​បែប​នេះ ខ្ញុំ​ក៏​ជា​លើក​ទី​១ ឯ​តួ​ប្រុស​ក៏​លើក​ទី​១​របស់​គាត់​ដែរ!”។

ក្នុង​ស្ថានភាព​បែប​នេះ ម្ចាស់​បទ "យើង​ជា​មនុស្ស​២នាក់​ផ្សេង​គ្នា!” ប្រាប់​ថា នាង​ពិត​ជា​មាន​អារម្មណ៍​អៀន​ខ្មាស​យ៉ាង​ខ្លាំង។ តែ​យ៉ាងណា នាង​ក៏បាន​ព្យាយាម​ជម្នះ​ខ្លួន​ឯង​លើ​ចំណុច​នេះ​ខ្លាំង​ដែរ ទើប​អាច​សម្ដែង​បាន។ បញ្ញា ថា នេះ​គឺ​ជា​បទ​ពិសោធន៍​ស្នេហា​ថើប​មាត់​គ្នា​លើក​ដំបូង​របស់​នាង។ ប៉ុន្តែ​បទ​ពិសោធន៍​ថ្មី​នេះ នាង​ក៏​ជួប​ច្រើន​ដង​ណាស់​ដែរ​ក្នុង​ខ្សែ​រឿង​តែ​មួយ​ដែល​ថ្នាក់​លើ​សុំ​មិន​បញ្ចេញ​ចំណង​ជើង​នេះ។

កែវ សុបញ្ញា គឺ​ជា​អតីត​បេក្ខភាព​កម្មវិធី The Voice Cambodia រដូវ​កាល​ទី​១ ដែល​ក្រោយ​មក​នាង ក៏​បាន​ក្លាយ​ជា​តារា​ចម្រៀង​អាជីព​ក្នុង​ផលិតកម្ម We Production ជា​បុត្រ​សម្ព័ន្ធ​របស់​ផលិតកម្ម រស្មី​ហង្សមាស។ មក​ទល់​បច្ចុប្បន្ន​នាង​បាន​បញ្ចេញ​បទ​ចម្រៀង​ជា​ច្រើន​រួច​មក​ហើយ​នៅ​លើ​ទីផ្សារ។ បទ​ដែល​ទទួល​បាន​ការ​ពេញ​និយម​មាន​ដូច​ជា​បទ "ឯកា​គ្រាន់​ជាង​ឈឺ​ចាប់" “យើង​ជា​មនុស្ស​២នាក់​ផ្សេង​គ្នា" និង​បទ "សង្សារ​ចាស់​ជា​ដើម"។

បន្ទាប់​ពី​ការងារ​ចម្រៀង​ដំណើរ​ទៅ​រលូន តារា​ស្រី​ក៏​បាន​ហក់​ចូល​មក​ការ​សម្ដែង​ភាពយន្ត​ថែម​ទៀត។ តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន មក​ទល់​បច្ចុប្បន្ន នាង​ធ្លាប់​បាន​ចូល​រួម​សម្ដែង​ភាពយន្ត​បាន​ប្រមាណ​ជា ១០​រឿង​រួច​មក​ហើយ។ សម្រាប់​ភាពយន្ត​ដែល បញ្ញា បាន​ជួប​ប្រទះ​ឈុត​ស្នេហា​ថើប​មាត់​គ្នា​នេះ គ្រោង​នឹង​ចេញ​ផ្សាយ​នៅ​កញ្ចក់​ទូរទស្សន៍​របស់​ហង្សមាស​ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ៕

មើល​ការ​សម្ដែង​ថើប​មាត់​គ្នា​ជាមួយ​តួ​ប្រុស​របស់ សុបញ្ញា ខាង​ក្រោម៖

អត្ថបទ៖ ទារិកា

អត្ថបទថ្មី
;