[វីដេអូ] ​បច្ចេកទេស​បិទ​ស្អិត​ដូច​ស្ករ​របស់​ ​​Mascherano ​ទើប​នឹង​ចូល​និវត្តន៍​ពី​បាល់ទាត់​

  • 2020-11-16 03:28:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Javier Mascherano បាន​ប្រកាស​ផ្លូវការ​ថា ​ខ្លួន​សម្រេច​ចិត្ត​ចូល​និវត្តន៍​ពី ​បាល់ទាត់​ ​ក្នុង​វ័យ​ ៣៦ឆ្នាំ។ ​អតីត​ខ្សែ​ការពារ​ឆ្នើម​ដែល​ធ្លាប់​លេង​ឲ្យ​ River Plate, Corinthians, West Ham, Liverpool និង​​ Barcelona និងក្លឹបចិន Hebei China Fortune ប្រឡូក​ក្នុង​វិស័យ​នេះ​អស់ ១៧ ​ឆ្នាំ។

Mascherano
​ខ្សែ​ការពារ​សំបូរ​បច្ចេកទេស​រូប​នេះ​មក​លេង​ឲ្យ​ ​Barcelona នៅ​​ឆ្នាំ ២០១០ និង​ចាកចេញ​នៅ​ឆ្នាំ ២០១៧ ​បង្ហាញ​ខ្លួន​សរុប​​ ៣៣៤ ប្រកួត​ស៊ុត​ចូល​បាន​១គ្រាប់​គត់​ ​តែ​ជួយ​ក្លឹប​ឈ្នះ​ពាន​សរុប ១៨ ពាន​ក្នុង​នោះ​ឈ្នះពាន​ Champions League ២ ដង, ​ពាន​លីគ La Liga ៥ ដង។

រីឯ​សមិទ្ធផល​ជួយ​ជម្រើស​ជាតិ ធ្លាប់​ជួយ​ អាហ្សង់ទីន ​ឈ្នះ​មេដាយ​មាស Olympic ២ដង ​និង​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​ធំៗ ៣ ដង​តែ​បរាជ័យ​ទាំង​អស់​ក្នុង​នោះ ​ដូច​ជា World Cup 2014, Copa America 2015 និង 2016 ៕

​ទស្សនា​បច្ចេកទេស​បិទ​បាល់​របស់​ Mascherano៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;