យប់​មិញ ​Bale ​លេង​ល្អ​! ​គ្រូ​ជម្រើស​ជាតិ​សរសើរ​មិន​ដាច់​ពី​មាត់​ថា​ "គេ​ស្រលាញ់​បាល់ទាត់​វិញ​ហើយ”​

  • 2020-11-16 04:27:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​លោក​ ​Robert Page​ គ្រូ​ជម្រើស​ជាតិ​ វែល ​បាន​លើក​ឡើង​ពី​ទម្រង់​លេង​របស់​ខ្សែប្រយុទ្ធ​ឆ្នើម ​Gareth Bale ​ពេល​លេង​ទល់​នឹង សាធារណៈរដ្ឋ​អៀឡង់ខាងជើង យប់​មិញ​ថា​ “Bale ត្រឡប់​មក​​ស្រលាញ់​បាល់ទាត់​វិញ​ហើយ​" ។

Bale បង្ហាញខ្លួន​ឲ្យ វែល បាន ៨៥ដងស៊ុតចូល ៣៣ គ្រាប់
​អ្នក​រក​គ្រាប់​បាល់​ឲ្យ វែល​ គឺ​កីឡាករ​វ័យក្មេង​ David Brooks នាទី​៦៧ ​ចំណែក​ Bale ជាប់​ជា​ កីឡាករ​លេង​ល្អ​ប្រចាំ​ការ​ប្រកួត​នោះ (Man of the match) ។ ​បើ​គីត​លើ​ស្ថិតិ​ផ្ទាល់​ខ្លួន Bale ​លេង​ពេញ​តង់ ៩០ នាទី​ ប៉ះបាល់​បាន ៤០ជើង Assist បាន ១​គ្រាប់​ បង្កើត​ឱកាស១ម្ដង​ ញាក់​បាល់​ផុត​ក្រុម​ម្ចាង​ទៀត​ ជោគជ័យ​បាន ១ម្ដង។

បច្ចុប្បន្ន វែល លេង ៥ ប្រកួត​យក​បាន ១៣ ពិន្ទុ​ចំណែក​ឯ ហ្វាំង​ឡង់ មាន ១២ ពិន្ទុ​នៅ​ពូល B4 ជាមួយ​គ្នា​ក្នុង​ពាន UEFA Nations League ៕ ​ទស្សនា​វីដេអូ​ខាងក្រោម៖

ពូល B4

ប្រភព៖ BBC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;