រាងកាយរបស់អ្នកនឹងប្រែប្រួលទៅយ៉ាងណា បើអ្នកឈប់ទទួលទានសាច់
- 2020-11-17 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រាងកាយរបស់អ្នកនឹងប្រែប្រួលទៅយ៉ាងណា បើអ្នកឈប់ទទួលទានសាច់
ចន្លោះមិនឃើញ
តើអ្នកមានធ្លាប់មានចម្ងល់ទេថា រាងកាយររបស់អ្នកនឹងទៅជាយ៉ាងណាប្រសិនបើអ្នកឈប់ញាំសាច់មួយរយៈនោះ? ខាងក្រោមនេះគឺជាការផ្លាស់ប្ដូរដែលអ្នកនឹងមើលឃើញភ្លាមៗពេលឈប់ញាំសាច់។
១. សម្រកទម្ងន់
ប្រសិនបើអ្នកនៅតែទទួលទានរបបអាហារធម្មតា ដោយគ្រាន់តែកាត់សាច់ចេញពីរបបអាហារនោះ ក្នុងមួយខែ អ្នកអាចសម្រកពី ៤ ទៅ៥គីឡូ។ នេះគឺការផ្លាស់ប្ដូរដែលអ្នកអាចងាយមើលឃើញបំផុត។ របបអាហារបន្លែច្រើន សាច់តិចនឹងជួយឲ្យអ្នកចង់សម្រកគីឡូងាយស្រកបំផុត។
២. កែសម្រួលស្បែក
ក្រោយពេលកាត់បន្ថយ ឬឈប់ញ៉ាំសាច់តែម្ដង បញ្ហាស្បែកដូចជា មុន ជាតិខ្លាញ់លើមុខច្រើនជ្រុល ឬរន្ធរោមធំ នឹងត្រូវកាត់បន្ថយយ៉ាងឆាប់រហ័ស។ ត្បិតនៅក្នុងសាច់មានប្រមាណជាតិពុលក៏មិនតិចដែរ ដូចនេះការបន្ថយនេះនឹងជួយឲ្យស្បែករបស់អ្នកប្រសើរជាងមុន។
៣. កាត់បន្ថយខ្លាញ់ក្នុងឈាម
ខ្លាញ់នៅក្នុងរាងកាយយើង ភាគច្រើនគឺបានមកពីការទទួលទានសាច់ដែលមានខ្លាញ់ ដែលយូរថ្ងៃទៅ ខ្លាញ់ទាំងនេះ នឹងទៅរុំសរសៃឈាមរបស់អ្នក ធ្វើឲ្យកកស្ទះសរសៃឈាមនៅពេលយូរអង្វែង ដូចនេះហើយ បើអ្នកឈប់ទទួលទានសាច់ អ្នកនឹងជៀសបានជំងឺខាងលើ។
៤. ខ្វះជីវជាតិ
ទោះបីជាមានផលប្រយោជណ៍ច្រើន តែការមិនបរិភោគសាច់ក៏មានផលអវិជ្ជមានដែរ ដោយសារតែសាច់គឺជាប្រភពនៃប្រតេអ៊ីនគោលនៃរាងកាយរបស់យើង។ ដូចនេះហើយ នៅពេលខ្វះជាតិសាច់ កម្លាំងរបស់អ្នកអាចមិនមាំដូចនៅពេលអ្នកញ៉ាំសាច់ឡើយ៕