ឡាន Toyota ថ្មី ដឹកបាន៩នាក់ ជិះ៣០០គ.ម៉ អត់អស់សាំងសូម្បីមួយដំណក់

  • 2020-11-17 02:36:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Toyota បានបន្តពង្រីកត្រកូលរថយន្តអគ្គិសនីរបស់ខ្លួន ជាមួយនឹងការប្រកាសចេញរថយន្ត Proace Verso Electric ស៊េរីឆ្នាំ២០២១។

រថយន្ត Proace Verso Electric នេះមានប្រវែងតួខ្លួន ៣ប្រភេទ និង ៤ម៉ូដែល គឺ Combi, Shuttle, Family និង VIP ដែលអាចដឹកមនុស្សបានចន្លោះពី ៥ ទៅ ៩នាក់។

នៅបាតក្រោមរថយន្ត វាបំពាក់កញ្ចប់អាគុយអគ្គិសនី ២ ជម្រើស គឺកម្លាំង ៥០គីឡូវ៉ាត់ម៉ោង និង ៧៥គីឡូវ៉ាត់ម៉ោង ដែលអនុញ្ញាតឲ្យវាអាចបើកបរបានចម្ងាយ ២៣០គីឡូម៉ែត្រ និង ៣៣០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង។

កញ្ចប់អាគុយអគ្គិសនីនោះដំណើរការដោយម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្លាំងបានសរុប ១៣៦សេះ អាចឲ្យវារត់ដល់ល្បឿនអតិបរមា ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង។

Proace Verso Electric ប្រភេទប្រើអាគុយ ៥០គីឡូវ៉ាត់ម៉ោង អាចសាកភ្លើងមួយពេញ ដោយប្រើរយៈពេល ៣០នាទី តាមរយៈស្ថានីយសាកភ្លើងកម្លាំង ១០០គីឡូវ៉ាត់ ខណៈប្រភេទ ៧០គីឡូវ៉ាត់ម៉ោង ចំណាយពេលដល់ ៤៥នាទី។

យ៉ាងណាមិញ វាក៏មានបំពាក់ប្រព័ន្ធ Toyota Safety Sense ជំនាន់ចុងក្រោយបង្អស់មកស្តង់ដារដែរ ដោយក្នុងនោះរួមានមុខងារដូចជា Lane Departure Alert, Pre-collision System with Pedestrian Detection, Road Sign Assist, Automatic High Beam, Full-range Cruise Control, The Blind Spot Monitor, កាមេរ៉ាមើលក្រោយ ១៨០ដឺក្រេ និង សេនស័រចូលចតមុខក្រោយ ជាដើម៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី
;