១គ្រាប់​​​របស់ Mahrez ​ស្អាត​មែន​ភាគរយ​ខ្ពស់​​ជាប់​ គ្រាប់​បាល់​ល្អ​ប្រជែង​ពាន​ Puskas(វីដេអូ)

  • 2020-11-17 08:14:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Riyad Mahrez ជា​ខ្សែ​ប្រយុទ្ធ​ក្លឹប​មេឃខៀវ​និង​ក្រុម​ជម្រើសជាតិ អាល់ហ្សេរី ​អាច​ស៊ុត​បញ្ចូល​ទី​១គ្រាប់​យប់​មិញ ប្រើ​បច្ចេកទេស​ឡូយ​មែន​ទែន ដោយ​វៃ​កែង​ញាក់ផុត​ខ្សែ​ការពារ ២ រូប​និង​អ្នក​ចាំទី​ម្នាក់ទៀត។ ​១គ្រាប់​នោះ​ត្រូវ​បាន​វិបសាយ Givemesport ​ចុះ​ផ្សាយ​ថា ​ ភាគរយ​ខ្ពស់​​ជាប់​ គ្រាប់​បាល់​ល្អ​ប្រជែង​ពាន​ Puskas ។

Riyad Mahrez
​ទោះ​ជា អាល់ហ្សេរី ​នាំ​មុខ២គ្រាប់​មុន​ដោយ Andy Delort និង Marez ​តែ​គ្រប់​យ៉ាង​ត្រូវ ក្រុម ហ្សឺមបាវេ វាយបក​បាន​ស្មើ​វិញ ចប់​តង់​៩០នាទី​ អាល់ហ្សេរី ​ ២-២ ហ្សឺមបាវេ។ គិត​ត្រឹម​វគ្គ​ជម្រុះ​ជុំ​ទី ៤ ​ពាន​រង្វាន់ Africa of Nations 2021 អាល់ហ្សេរី ​ ​លេង​៤ប្រកួត​ឈ្នះ ៣ ចាញ់​យក​បាន ១០ ពិន្ទុ​នៅ​ពូល H។​

អាល់ហ្សេរី ​ ​ជា​ក្រុម​ការពារ​តំណែង​ជើងឯក​ពាន​ធំ​ជាង​គេ​ប្រចាំ​ទ្វីប​អាហ្វិក​មួយ​នេះ បន្ទាប់​ពី​យក​ឈ្នះ សេណេហ្គាល់ ​​តែ​១គ្រាប់​គត់​ទាត់​បញ្ចូល​ទី​ដោយ Marez ផ្ទាល់​កាល​ពី​ឆ្នាំ ២០១៩ ​កន្លង​ទៅ តែឆ្នាំ ២០២០ នេះ សេណេហ្គាល់ ក្លាយ​ជា​ក្រុម​ដែល​ឡើង​ផុត​វគ្គជម្រុះមុនគេ​​ ពាន Africa Cup 2021 ៕ ទស្សនា​វីដេអូ​ខាងក្រោម៖

ពូល H
អាល់ហ្សេរី គ្រង​​ជើងឯក​ឆ្នាំ ២០១៩

ប្រភព៖ Give Me Sport ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;