​កែវ សុខផេង សុំទោស និង​ប្រកាស​រកក្មេងប្រុស​ម្នាក់នេះ!

  • 2020-11-17 08:44:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធ​ក្លឹបសាខា កីឡាករ កែវ សុខផេង បាន​ប្រកាស​រកក្មេងប្រុស​រើសបាល់ម្នាក់​ដែលខ្លួនមិនបានចាប់ដៃជាមួយ ព្រោះរវល់តែអបអរសាទរភ្លេចខ្លួន ពេល​ស៊ុតចូលទី​ក្លឹប​ណាហ្គាវើល ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន កាលពីពេលថ្មីៗនេះ។

កែវ សុខផេង បាន​បង្ហោះនៅលើទំព័រហ្វេសប៊ុក​នាថ្ងៃទី១៧ ខែវិច្ឆិកានេះយ៉ាងដូច្នេះថា៖

«ដោយសារអបអរភ្លេចខ្លួន បងសុំទោសដែរមិនបានចាប់ដៃប្អូន កាលពីការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៤ ថ្នាក់ជាតិ (ឆ្នាំ២០២០) រវាងក្រុមណាហ្គាវើលដ៏ និង ក្រុមវិសាខា នៅពហុកីឡដ្ឋានជាតិកន្លងមកថ្មីៗនេះ។ អ៊ីចឹង ពុកម៉ែបងប្អូនណាដែរបានស្គាល់ជួយឲ្យគាត់ទាក់ទងមកខ្ញុំផង ដើម្បីជូនជាកាដូលើកទឹកចិត្ត»៕

អត្ថបទថ្មី
;