តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ​តៃវ៉ាន់ ស្គម​រីងរៃ ចាស់​មុន​អាយុ ចំណាំស្ទើរមិនចង់បាន

  • 2020-11-18 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​សម្ដែង​ និង​ចម្រៀង​ប្រុស​តៃវ៉ាន់ Tang Zhi Bing ធ្លាប់​ជា​តារា​សម្ដែង​មាន​ប្រជាប្រិយភាព។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដោយ​សា​រតែ​គ្មាន​គម្រោង​ថ្មី ធ្វើ​ឲ្យ​រូប​សម្បត្តិ​របស់​លោក​ធ្លាក់​ចុះ ជំពាក់​បំណុល​ជុំ​ទិស។

កាល​ពី​ថ្ងៃ​ទី ១៦​ ខែ​វិច្ឆិកា​មុន​នេះ បណ្ដាញ​ព័ត៌មាន ETtoday បាន​រាយការណ៍​ថា តារា​សម្ដែង​ប្រុស​តៃវ៉ាន់ Tang Zhi Bing រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ មិន​មាន​ស្នាដៃ​អ្វី​ថ្មី​នោះ​ឡើយ។ ថ្មី​ៗ​នេះ​បំផុត លោក​ជួបជុំ​ជាមួយ​មិត្ត​ក្នុង​សិល្បៈ រូប​ភាព​ដ៏​ទ្រុឌទ្រោម​របស់​លោក ធ្វើ​ឲ្យ​គេ​សោក​សង្វេគ​ជា​ខ្លាំង​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា តារា​ខាង​លើ​មិន​មាន​ជំងឺ​អ្វី​ឡើយ គ្រាន់​តែ​ស្រក​គីឡូ​តែ​ប៉ុណ្ណោះ។ ដោយ​លោក​មាន​កម្ពស់ ១.៨៤ម ហើយ​កាល​ពី​មុន​មាន​ទម្ងន់ ៧៥​គីឡូ តែមក​​ដល់​បច្ចុប្បន្ន លោក​ស្រក​នៅ​សល់ ៦៧​គីឡូ​ប៉ុណ្ណោះ។ រូបសម្បត្តិ​នៅ​ពេល​នេះ​របស់​ប្រុស​ស្អាត ៤២​ឆ្នាំ ធ្វើ​ឲ្យ​គេ​មើល​សឹង​មិន​ស្គាល់ ដោយ​ស្លេកស្លាំង និង​ចាស់ទ្រុឌទ្រោម។

Tang Zhi Bing ចាប់​ផ្ដើម​ល្បី​ឈ្មោះ​ខ្លាំង ក្រោយ​ឈ្នះ​ការ​ប្រកួត​កំពូល​ម៉ូដែល​នៅ​ឆ្នាំ ២០០៦ ហើយ​ចាប់​ផ្ដើម​វាយលុក​ទីផ្សារ​ភាពយន្ត។ ដោយ​អំឡុង​ពេល​នោះ លោក​គឺ​ជា​តារា​ជួរ​មុខ​នៅ​តៃវ៉ាន់​តែ​ម្ដង។ តែ​ដោយ​សារ​​រូបរាង​កាន់​តែ​ស្គម​ទៅ​ៗ លោក​ចាប់​ផ្ដើម​លែង​ទទួល​បាន​គម្រោង​ថ្មី ហើយ​ធ្លាក់​ខ្លួន​ជំពាក់​បំណុល​ដោយ​សារ​តែ​គ្មាន​លុយ​បង់​ថ្លៃ​ផ្ទះ និង​ចំណាយ​នានា៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;