ទើបមានមួយគ្រឿងនៅខ្មែរ Honda ADV ឆ្នាំ ២០២១ តម្លៃមិនចាញ់កូនឡាន!
- 2020-11-18 01:34:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបមានមួយគ្រឿងនៅខ្មែរ Honda ADV ឆ្នាំ ២០២១ តម្លៃមិនចាញ់កូនឡាន!
ចន្លោះមិនឃើញ
Honda ADV 150 ដែលគ្រប់គ្នាស្គាល់ថាជាប្រភេទម៉ូតូអូតូបែប Off-road បានបង្ហាញខ្លួនជាមួយស៊េរីថ្មីឆ្នាំ ២០២១ ដែលមានរូបរាងមិនមានការកែប្រែច្រើនឡើយ។
ម៉ូតូម៉ូតូបែបផ្សងព្រេង ដែលអាចថាបានជាគូប្រជែងជាមួយ Honda PCX 150 នេះបានហក់ចូលទីផ្សារប្រទេសកម្ពុជានិងមានអ្នកពេញជាច្រើន។ តាមប្រភពពីហាងមួយនៅភ្នំពេញបានប្រាប់ Sabay ថា Honda ADV ស៊េរីឆ្នាំ ២០២១ ទើបមានលក់មួយគ្រឿងប៉ុណ្ណេះនៅកម្ពុជា ដែលមានតម្លៃប្រមាណជា ៤ ៧០០ដុល្លារ។
Honda ADV 150ស៊េរីឆ្នាំ ២០២១ មានកម្លាំងម៉ាសុីន ១៥០សេសេ ដូចទៅនិង Honda PCX ដែរប្រើប្រាស់អំពូលភ្លើងមុខក្រោយប្រើប្រាស់បច្ចេកវិទ្យា LED, មានកុងទ័របែបឌីជីថលបង្ហាញព័ត៌មានសំខាន់ៗ, មានធុងប្រេងចំណុះ ៨ លីត្រ, មានបច្ចេកវិទ្យា Idling Stop និងប្រើប្រាស់ Smart Key ជាដើម៕
បញ្ជាក់៖ តម្លៃអាប្រែប្រួលបន្ទាប់ពីចុះផ្សាយ។
ចុចអាន៖