សមត្ថកិច្ចថៃ ប្រើវិធីនេះ​ដើម្បីបំបែកក្រុមបាតុករ​នៅមុខសភា

  • 2020-11-18 02:55:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សមត្ថកិច្ចថៃ បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក ដើម្បីបំបែក​ក្រុមបាតុករ​ប្រឆាំងរដ្ឋាភិបាល ដែល​ព្យាយាម​ទម្លុះ​ចូលរបង​សភា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយ​ក្រុមបាតុករទាមទារឱ្យសភា​ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។

បាតុករមួយក្រុម​បាន​ពាក់មួកការពារ និង​ប្រដាប់​ការពារខ្លួន ដើរទៅកៀក និង​ប៉ុនប៉ង​បំបែក​បារ៉ាស់ដែល​ប៉ូលិសថៃ ដាក់ជារនាំងការពារសភា។ ប៉ូលិស​ក៏បាន​បាញ់​ឧស្ម័នបង្ហូរទឹកភ្នែក ហើយក្រុមបាតុកម្ម​ក៏បានគប់​គ្រាប់បែកផ្សែង បកទៅប៉ូលិសវិញ។

ប្រសិន​បើ​ការប្រើប្រាស់​ឧស្ម័នបង្ហូរទឹកភ្នែក​នេះ មិនអាចបង្ក្រាប​នោះទេ ប៉ូលិស​គ្រោង​នឹង​ប្រើ​កាំភ្លើង​បាញ់​គ្រាប់ជ័រ​ទៀត ដើម្បីបញ្ឈប់​បាតុករឱ្យបាន។

ក្នុងអំឡុងមានបាតុកម្ម​នៅក្រៅសភានេះដែរ សមាជិកសភា បាន​ភៀសខ្លួន​ចាកចេញ​ តាមច្រកទ្វារក្រោយ និងជិះ​ទូកតាម​ផ្លូវទឹក ជាជាងការប្រឈមមុខដោយ​ផ្ទាល់ជាមួយបាតុករ៕

ប្រភព៖ Bangkokpost

អត្ថបទថ្មី
;