មូលហេតុ​២ ដែល​ជប៉ុន​ដាំ​ផ្លែ​ឪឡឹក​ឲ្យ​មាន​រាង​ជ្រុង​បែប​នេះ!

  • 2020-11-19 06:05:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជិត​១​ទសវត្ស​ទៅ​ហើយ​ដែល​ជប៉ុន​និយម​ដាំ​ផ្លែ​ឪឡឹក​ឲ្យ​មាន​​រាង​​បួន​ជ្រុង​ខុស​ពី​​ផ្លែ​ឪឡឹក​មូល​ធម្មតា។ បើ​យោង​តាម​វិបសាយ What About Watermelon បាន​ឲ្យ​ដឹង​ថា មាន​មូលហេតុ​ចំនួន ២ ដែល​នាំ​​ឪឡឹក​នៅ​ជប៉ុន​មាន​រាង​ជ្រុង​ដូច្នេះ។

មូលហេតុ​ទី​១​គឺ​​សំដៅ​លើ​ការ​ដឹក​ជញ្ជូន។ បើ​កាល​ណា​ឪឡឹក​មាន​រាង​ជ្រុង នោះ​វា​នឹង​ងាយ​ស្រួល​​ដាក់​គរ​គ្នា​នៅ​ពេល​ដឹក​ជញ្ជូន​ទៅ​លក់។ ចំណែក​មូលហេតុ​ទី​២​គឺ​​ផ្ដោត​ទៅ​លើ​ការ​ទុក​ដាក់។ ជនជាតិ​ជប៉ុន​ជា​ប្រភេទ​មនុស្ស​ហ្មត់ចត់​ខ្លាំង​លើ​រឿង​រៀបចំ​ទុក​ដាក់​របស់​របរ​មិន​ឲ្យ​រាយប៉ាយ ហេតុ​ដូច្នេះ​​បើ​ឪឡឹក​មាន​រាង​ជ្រុង នោះ​ពួក​គេ​នឹង​ងាយស្រួល​ទុក​ដាក់​វា​ឲ្យ​ល្អ​នៅ​ក្នុង​ទូទឹកកក​តូចៗ​របស់​ពួក​គេ។

សូម​បញ្ជាក់​ថា ការ​ដាំ​ដុះ​ឪឡឹក​ជ្រុង​មិន​ពិបាក​នោះ​ទេ។ ពេល​ផ្លែ​ឪឡឹក​នៅ​តូច កសិករ​​អាច​ដាក់​ប្រអប់​៤​ជ្រុង​នៅ​ព័ទ្ធ​ជុំវិញ​វា។ ពេល​​ក្ដឹប​ឪឡឹក​លូតលាស់​ធំ វា​នឹង​ប្រែ​រាង​ទៅ​តាម​ប្រអប់​​មិន​ខាន។ គួរ​ចងចាំ​ថា ប្រអប់​ជ្រុង​ដែល​ដាក់​ព័ទ្ធ​ជុំវិញ​ឪឡឹក​ត្រូវ​ធ្វើ​ពី​កែវ ឬ​ក៏​ជ័រ​ថ្លា ដើម្បី​ឲ្យ​ពន្លឺ​ព្រះ​អាទិត្យ​អាច​ចាំង​ចូល​ដល់​ផ្លែ​ឪឡឹក​បាន៕

ប្រភព៖ WhatAboutWatermelon ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;