ក្រុមហ៊ុន​របស់ BTS រកចំណូល​បាន​ជាង ៤០០​លាន​ដុល្លារ ក្នុង​រយៈ​ពេល ៣​ខែ

  • 2020-11-19 02:34:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ការ​ប្រកាស​ចំណូល​របស់​ផលិតកម្ម Big Hit គ្រាន់​តែ​នៅ​ក្នុង​រយៈ​ពេល ៣​ខែ ក្រុមហ៊ុន​មួយ​នេះ រក​ចំណូល​បាន​ដល់​ទៅ ៤៣៧​លាន​ដុល្លារ។

កាល​ពី​ថ្ងៃទី​ ១៨ ខែ​វិច្ឆិកា​មុន​នេះ បណ្ដាញ​ព័ត៌មាន SCMP បាន​រាយការណ៍​ថា ទោះ​បី​ជា​កំពុង​ស្ថិត​នៅ​ក្នុង​រដូវ​កូវីដ​ក៏​ដោយ តែ​ផលិតកម្ម​ចម្រៀង Big Hit ដែល​ជា​​ជម្រក​របស់​ក្រុម​ចម្រៀង​ល្បី​ឈ្មោះ BTS។ តាម​នោះ​ដែរ នៅ​ក្នុង​ឆមាស​ទី ៣ ទ្រនំ​របស់​ម្ចាស់​បទ Fire រក​បាន​ចំណូល​សរុប​ដល់​ទៅ ៤៣៧​លាន​ដុល្លារ ហើយ​ប្រាក់​ចំណេញ​បាន​ដល់​ទៅ ៥៤,៥ លាន​ដុល្លារ។

បើ​ធៀប​នឹង​ឆ្នាំ ២០១៩ ចំណូល​របស់​ក្រុមហ៊ុន​មួយ​នេះ កើន ៥៤​% និង​ចំណេញ​កើន​រហូត​ដល់​ទៅ ៩២%។ តាម​នោះ​ដែរ ទោះ​បី​ជា​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ ការ​ប្រគុំតន្ត្រី​ជា​ច្រើន​ត្រូវ​បាន​ផ្អាក​ក៏​ដោយ តែ​ក្រុមហ៊ុន​ដ៏​ធំមួយ​នេះ​នៅ​តែ​មា​ន​ចំណូល​ខ្ពស់​កប់​ពពក​ពី​ការ​លក់​អាល់ប៊ុម​ចម្រៀង និង​ទំនិញ​នានា។

ក្រៅ​ពី​នោះ​ដែរ ការ​ទិញ​ក្រុមហ៊ុន Pledis ដែល​ជា​ជម្រក​របស់​ក្រុម​ចម្រៀង Seventeen ក៏​ជួយ​បង្កើន​ចំណូល​ឲ្យ Big Hit ដូច​គ្នា។ បន្ថែម​ពី​នេះ​ដែរ ក្រុមហ៊ុន Source Music ដែលជាបុត្រ​សម្ព័ន្ធ​របស់​ Big Hit ក៏​រក​បាន​ចំណូល​វិជ្ជមាន​ផង​ដែរ ទោះ​ស្ថិត​ក្នុង​រដូវ​កូវីដ​ក៏​ដោយ តែ​ជា​រួម​ទៅ​ធ្វើ​ឲ្យ​ម្ចាស់​ផលិតកម្ម​របស់ BTS នៅ​មាន​លុយ​ហូរ​ចូល​ឥត​ឈប់៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;