FIFA ​ប្រកាស​ថ្ងៃ​បោះឆ្នោត​រកម្ចាស់​ពាន ‘Best Awards 2020’ អត់​រំសាយ​ចោល​ដូច​ Ballon d'Or ទេ

  • 2020-11-19 04:08:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​សមាគម​បាល់ទាត់​ពិភពលោក FIFA ​បាន​កំណត់​យក​ថ្ងៃ​ទី ២៥ ខែ​វិច្ឆិកា​ដល់​ថ្ងៃ​ទី ៩ ខែ​ធ្នូ​ឆ្នាំ ២០២០ ​ជា​ពេល​វេលា​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​បេក្ខភាព​ពាន​រង្វាន់​បុគ្គល​​គឺ ​‘FIFA Best Awards’ ។

FIFA Best Awards តាម​តំណែង​នីមួយៗឆ្នាំ ២០១៩
​​ពាន​រង្វាន់​នេះ​​បែង​ចែក​ជា​ប្រភេទដូចជា បេក្ខភាព​គ្រូ​បង្វឹក​ល្អ​ជាង​គេ(ប្រុស/ស្រី) បេក្ខភាព​កីឡាករ​ល្អ​ជាង​គេ (ប្រុស/ស្រី) បេក្ខភាព​អ្នក​ចាំទី​ល្អ​ជាង​គេ​(ប្រុស/ស្រី) បេក្ខភាព​ក្រុម​លេង​ Fair play ​បេក្ខភាព​ក្រុម​មាន​អ្នក​គាំទ្រ​ច្រើន​ជាង​គេ បេក្ខភាព​គ្រាប់​បាល់​ល្អ​ប្រចាំ​រដូវកាល (Puskas Award) ​និង​បេក្ខភាព​កីឡាករ​១១នាក់​ល្អ​បំផុត FIFPro11 (ប្រុស/ស្រី)។

​ជម្រាប​ជូន​ផង​ដែរ​ថា ​ពាន Ballon d'Or ​​ជា​ពាន​បង្កើត​ឡើង​និង​រៀបចំ​ដោយ​ក្រុម​អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន​បារាំង ​ត្រូវ​បាន​ប្រកាស​រំសាយ​ដោយ​សារ​ការ​រីករាលដាល​នៃ​វីរុស​កូវីដ ១៩ តាំង​ពី​ខែ​មិនា​ មក​ម្ល៉េះ។ Ballon d'Or ជា​ពាន​បុគ្គល​ដ៏​មាន​ឥទ្ធិពល​មួយ​ទៀត​ក្នុង​ពិភព​បាល់ទាត់​ដែល​គ្រប់​កីឡាករ​ប្រាថ្នា​ចង់​បាន៕

ប្រភព៖ Bleacherreport ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;