Yamaha MT-15 ឆ្នាំ២០២១ ជិះ១០០គ.ម៉ស៊ីសាំង២លីត្រ ចេញជាផ្លូវការ

  • 2020-11-19 04:46:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Yamaha នៅម៉ាឡេស៊ី បានប្រកាសចេញម៉ូតូ MT-15 ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ជាមួយនឹងតម្លៃ ១១ ៩៩៨រីងហ្គីត ឬប្រហែល ២ ៩៣០ដុល្លារ។

ម៉ូតូ Yamaha MT-15 ឆ្នាំ២០២១ នេះនៅតែបំពាក់ម៉ាស៊ីនកម្លាំង ១៥៥សេសេ VVA ទំហំ ១ស៊ីឡាំង មានធុងទឹកស្អំម៉ាស៊ីន ដំណើរការដោយចង្កឹះលេខអំប៊្រីយ៉ា ៦វគ្គ។

ជាមួយគ្នានេះ វាមានបំពាក់ប្រព័ន្ធបូមផ្កាប់ Upside-Down Forks នៅខាងមុខ និងបូមទោល Monoshock នៅខាងក្រោយ។ ចំណែកឯប្រព័ន្ធហ្វ្រាំងរបស់វាវិញ ជាប្រភេទហ្វ្រាំងឌីស នៅលើកាំ ១៧អ៊ីញ។

MT-15 នេះមានចំណុះធុងសាំង ១០,៤លីត្រ ហើយមានទម្ងន់សរុប ១៣៣គីឡូក្រាម។ វាមានកម្រិតស៊ីសាំងជាមធ្យម ៤៥គីឡូម៉ែត្រក្នុងមួយលីត្រ។ លក្ខណៈពិសេសមួយចំនួនទៀតលើម៉ូតូនេះមានដូចជា កុងទ័រ LCD ដែលបង្ហាញព័ត៌មានសំខាន់ៗទាំងអស់ និង ចង្កៀងមុខក្រោយ LED ផងដែរ។

ចំពោះទីផ្សារប្រទេសម៉ាឡេស៊ី ម៉ូតូនេះមានជម្រើស ២ ពណ៌ គឺ Yamaha Blue និង Ice Fluo៕

ប្រភព៖ paultan ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី
;