គ្រាន់តែ​ឃើញ​របស់​នេះ​ភ្លាម! អ៊ីស្រាអែល ហោះទៅវាយប្រហារ​ទ័ព​ស៊ីរី និង​អ៊ីរ៉ង់​ទាំងយប់

  • 2020-11-19 04:51:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ៊ីស្រាអែល បាន​បើកការ​វាយប្រហារ​ទាំងយប់​តាមផ្លូវអាកាស​លើ​មូលដ្ឋាន​ទ័ព​ក្នុងប្រទេសស៊ីរី បន្ទាប់ពី​ខ្លួនបាន​រកឃើញ​គ្រាប់ផ្ទុះ​តាមបន្ទាត់​ព្រំដែន​ ក្នុងតំបន់ Golan Height។ នេះបើតាមការប្រកាស​របស់​យោធាអ៊ីស្រាអែល កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០២០។

រូបតំណាង
ការ​វាយប្រហារនេះ បាន​ធ្វើឱ្យ​ទាហាន​ស៊ីរីស្លាប់​យ៉ាងហោច ៣នាក់ និង​ទាហាន​អ៊ីរ៉ង់ស្លាប់ ៥នាក់។

សេចក្តីថ្លែងការណ៍​របស់​យោធាអ៊ីស្រាអែល ឱ្យដឹងថា យន្តហោះចម្បាំង​របស់ខ្លួន បាន​វាយប្រហារ​ទៅលើគោលដៅ​ទ័ព Qud របស់អ៊ីរ៉ង់ និង​ទ័ពស៊ីរី ដែលរួមមាន ឃ្លាំងស្តុកអាវុធ បញ្ជាការដ្ឋាន និងបរិវេណយោធា ព្រមទាំង​ប្រព័ន្ធ​ការពារមីស៊ីល​របស់​ស៊ីរីផងដែរ។

សូមជម្រាប​ថា កាលពីថ្ងៃទី១៧វិច្ឆិកា យោធាអ៊ីស្រាអែល បាន​រកឃើញ​គ្រឿងផ្ទុះ (IEDs) ក្នុងទឹកដី​របស់​ខ្លួននៅតំបន់ Golan Heights ដែល​ស្ថិតនៅជាប់ព្រំដែន​ជាមួយស៊ីរី។ អ៊ីស្រាអែល បានហៅការ​រកឃើញ​នេះថា ជាភស្តុតាងបញ្ជាក់ពី​វត្តមានទ័ពអ៊ីរ៉ង់ ក្នុងប្រទេសស៊ីរី៕

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;