ការដ្ឋានស្ពាន​អាកាស និងផ្លូវក្រោមដីចោមចៅ សម្រេចបានលើសពាក់កណ្តាលហើយ

  • 2020-11-19 05:06:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាន​ឱ្យដឹងថា គិត​ត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ការដ្ឋាន​សាងសង់​ស្ពាន​អាកាស និង​ផ្លូវក្រោមដី​ចោមចៅ សម្រេចបាន​ ៥៨% នៃគម្រោងហើយ។

គួរ​រំលឹក​ដែរថា កាលពីថ្ងៃទី២៦ តុលា ប្រមុខរាជរដ្ឋាភិបាល បាន​សម្រេច​បើកឱ្យ​ចរាចរណ៍ជាបណ្តោះអាសន្ន​នូវផ្លូវក្រោមដីនៃគម្រោងនេះ ដើម្បី​កាត់បន្ថយការកកស្ទះ និងសម្រួល​ដល់ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ។

ស្ពាន​អាកាស​ និង​ផ្លូវក្រោមដី​នេះ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​ជាផ្លូវការ​កាលពី​ថ្ងៃទី២៩ ខែ​មិថុនា ឆ្នាំ​២០១៨។ គម្រោង​តម្លៃ​ប្រមាណ​២២​លាន​ដុល្លារ​នេះ នឹង​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ៣០​ខែ៕

អត្ថបទថ្មី
;