លោក​ប្រាយុទ្ធថា បើមិនធ្វើបែបនេះទេ ប្រទេសជាតិ​នឹងត្រូវបំផ្លាញ

  • 2020-11-19 06:49:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយករដ្ឋមន្រ្តី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា បាន​បញ្ជាក់​នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០​នេះថា រដ្ឋាភិបាលរបស់លោកនឹង​ប្រើវិធានការតាមផ្លូវច្បាប់ទាំងអស់​ ដើម្បី​បង្ក្រាប​ក្រុមបាតុករ ខណៈដែល​ស្ថានភាព​រឹតតែតានតឹង។

លោក​លើកឡើង​យ៉ាងដូច្នេះថា៖ «ស្ថានភាព​នេះ មិនប្រសើរឡើង​ឡើយ។ វាមានហានិភ័យខ្ពស់​ក្នុងការឈានដល់អំពើហិង្សាកាន់តែច្រើនឡើង។ ប្រសិន​បើមិនត្រូវបានដោះស្រាយទេ វាអាចធ្វើឱ្យប្រទេស និង​រាជានិយម ត្រូវបំផ្លាញ»។

លោកប្រាយុទ្ធបន្តថា៖ «រដ្ឋាភិបាល នឹង​ប្រើប្រាស់​គ្រប់វិធានការ និង​ច្បាប់​ទាំងអស់ មាត្រាទាំងអស់ ដើម្បី​ប្រឆាំងនឹងការធ្វើបាតុកម្មខុសច្បាប់ទាំងនោះ»៕

ប្រភព៖ Channelnewsasia

អត្ថបទថ្មី
;