លោក ពូទីន សម្រេច​យកប្រទេស​អាស៊ី២ ធ្វើជាកន្លែងផលិត​វ៉ាក់សាំងកូវីដ១៩

  • 2020-11-19 08:02:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានឱ្យដឹងថា វ៉ាក់សាំងប្រឆាំង​កូវីដ១៩ Sputnik V នឹងត្រូវផលិត​ក្នុងប្រទេសចិន និង​ឥណ្ឌា ដែល​ជាសមាជិក​ក្រុមប្រទេស BRICS។ លោកថ្លែងដូច្នេះក្នុងកិច្ចប្រជុំ​ BRICS តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ​២០២០។

លោក​ ពូទីន គឺជាអ្នកដឹកនាំ​កិច្ចប្រជុំនេះ ដែលមាន​ការចូលរួមពីមេដឹកនាំ​ប្រទេស៤ទៀតនៃ BRICS គឺ ណារិនដ្រា មូឌី នាយករដ្ឋមន្រ្តីឥណ្ឌា, លោក ស៊ី ជិនពីង ប្រធានាធិបតីចិន, លោក ហ្ស៊ែ បូលសូណារ៉ូ ប្រធានាធិបតីប្រេស៊ីល និង​លោក ស៊ីរីល រ៉ាម៉ាហ្វូសា ប្រធានាធិបតី​អាហ្វ្រិកខាងត្បូង។

លោក​ប្រធានាធិបតីរុស្ស៊ី​បញ្ជាក់យ៉ាងដូច្នេះថា៖ «យើងជឿជាក់​ថាវាមាន​សារៈសំខាន់​ណាស់​ក្នុងការ​បង្កើន​ល្បឿន​នៃការ​បង្កើ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍ និងស្រាវជ្រាវវ៉ាក់សាំង របស់ BRICS ដែល​យើងបាន​ព្រមព្រៀង​គ្នា​កាលពី២ឆ្នាំមុន»។

លោកបន្តថា៖ «ក្រុមហ៊ុនមូលនិធិ​វិនិយោគ​ផ្ទាល់​របស់​រុស្ស៊ី បាន​ចុះកិច្ចព្រមព្រៀង​ជាមួយ​ដៃគូប្រេស៊ីល និង​ឥណ្ឌា ក្នុងការ​ដំណើរការ​សាកល្បង​វ៉ាក់សាំង​ Sputnik V។ ជាមួយគ្នានោះ ក៏បាន​ចុះកិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ផលិត​ឱសថ ក្នុងប្រទេសចិន និង​ឥណ្ឌា ដើម្បីចាប់ផ្តើម​ផលិត​វ៉ាក់សាំង​នេះ ក្នុងប្រទេសទាំងពីរ»។

បើតាម​ការ​អះអាង​របស់​លោក ពូទីន នាពេលកន្លងមក​ឱ្យដឹងថា វ៉ាក់សាំង Sputnik V គឺមាន​ប្រសិទ្ធភាព​ទាំងស្រុង ដោយ​អាចបង្កើត​ប្រព័ន្ធ​សុំា អាច​ប្រឆាំង​នឹង​វីរុសកូវីដ១៩។ ក្នុងនោះ​កូនស្រីរបស់លោក ក៏បាន​ទទួលយកចាក់វ៉ាក់សាំងនេះរួចមកហើយដែរ៕

ប្រភព៖ NDTV

អត្ថបទថ្មី
;