YouTube នឹងដាក់ពាណិជ្ជកម្មលើឆាណែលតូចៗ ដោយអត់ខ្ចីបង់លុយឲ្យ
- 2020-11-20 02:39:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
YouTube នឹងដាក់ពាណិជ្ជកម្មលើឆាណែលតូចៗ ដោយអត់ខ្ចីបង់លុយឲ្យ
ចន្លោះមិនឃើញ
YouTube បានធ្វើការកែសម្រួលលក្ខខណ្ឌនៃសេវាកម្មរបស់ខ្លួន ដោយបានបញ្ចូលផ្នែកថ្មីមួយផ្ដល់សិទ្ធឲ្យ YouTube ក្នុងការស្វែងរកចំណូលពីគណនីតូចៗដែលមិនទាន់ក្លាយជាសមាជិកនៃ Partner Program។
ច្បាប់ថ្មីនេះនឹងអាចឲ្យ YouTube ដាក់ផ្ទាំងពាណិជ្ជកម្មលើវីដេអូនៃគណនី YouTube តូចៗ ប៉ុន្តែមិនមានន័យថាគណនីទាំងនោះអាចទទួលបានចំណែកភាគលាភពីចំណូលបានពីផ្ទាំងពាណិជ្ជកម្មនោះទេ។ ដូចនេះនៅលើវីដេអូនៃគណនី YouTube តូចៗ អ្នកនឹងឃើញមានលោតផ្ទាំងពាណិជ្ជកម្ម មិនខុសពីគណនីធំៗនោះឡើយ។
គួរដឹងថាដើម្បីអាចចូលរួមក្នុងកម្មវិធី YouTube Partner Program បាន ម្ចាស់គណនី YouTube មួយក្នុងរស់នៅក្នុងប្រទេសដែលខ្លួនបានកំណត់លើ YouTube, ត្រូវមានចំនួនទស្សនា ៤ពាន់ម៉ោងក្នុងពេល ១២ខែ ចុងក្រោយ និងមាន Subscriber ចាប់ពី១ពាន់នាក់ឡើង៕