​Zlatan ​ចិត្ត​ល្អ​មែន! ទិញ​ម៉ាស៊ីន​ PlayStation 5 ​ឲ្យ​មិត្ត​រួម​ក្រុម​នៅ AC Milan

  • 2020-11-20 02:44:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ខ្សែ​ប្រយុទ្ធ​វ័យ ៣៩ ​ឆ្នាំ​ Zlatan Ibrahimovic ត្រូវ​បាន​​មិត្ត​រួម​ក្រុម​នៅ​ក្លឹប AC Milan ​បង្ហោះ​សារ​អរគុណ​ចំពោះ​ទឹកចិត្ត​ដែល​បាន​ជូន​កាដូ​ពួក​គេ​នូវ​ម៉ាស៊ីន​ហ្គេម​បាល់ទាត់​ PlayStation 5 ។

​​​អ្នក​ដែល​ទទួល​បាន​កាដូ​នេះ​មាន​ ៣ នាក់​ដូច​ជា ​ខ្សែ​ប្រយុទ្ធ​ Rafael Leão ​និង Samu Castillejo, និង​ខ្សែ​ការពារ Mateo Musacchio ។ ចំពោះ​រឿងដែល Zlatan ជូនកាដូនេះ ប្រភពព័ត៌មាន​ក៏​មិន​ទាន់​បាន​បញ្ជាក់​ច្បាស់​ទេ​ថា គោលបំណងដើម្បីអបអររឿងអ្វី​។ ជម្រាបជូន​ដែរ​ ម៉ាស៊ីន​ហ្គេម PS5 ជំនាន់ថ្មីនេះ​ទើប​ចេញ​លក់​លើ​ទីផ្សារ​កាន់ពី​ដើម​ខែវិច្ឆិការ មានតម្លៃ​ខ្ទង់ ៣៩៩ ដុល្លារសម្រាប់ម៉ូឌែលធម្មតា រីឯម៉ូឌែល PlayStation 5 Digital Edition តម្លៃខ្ទង់ ៤៩៩ ដុល្លារ៕

ខ្សែ​ការពារ Mateo Musacchio
ខ្សែ​ប្រយុទ្ធ​ Rafael Leão

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;