អូស្ត្រាលីនឹងផ្តល់ជំនួយ ៧០លានដុល្លារបន្ថែមទៀត លើគម្រោងទាំងនេះ
- 2020-11-20 03:23:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អូស្ត្រាលីនឹងផ្តល់ជំនួយ ៧០លានដុល្លារបន្ថែមទៀត លើគម្រោងទាំងនេះ
ចន្លោះមិនឃើញ
ស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថាផ្អែកលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ដែលមានស្រាប់នៅក្នុងកម្ពុជា អូស្រ្តាលីនឹងផ្តល់ជំនួយចំនួន ៧០លានដុល្លារ បន្ថែមទៀត ដើម្បីជួយរៀបចំផែនការ រចនា និងអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាពខ្ពស់ ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចរបស់អាស៊ាន។
គូសបញ្ជាក់ថាជំនួយនេះ នឹងជួយប្រទេសកម្ពុជា អភិវឌ្ឍគម្រោងដែលខ្លួនត្រូវការ ដើម្បីបង្កើនសេដ្ឋកិច្ចរបស់ខ្លួន និងធ្វើឱ្យប្រសើរឡើង នូវការទទួលបានសេវាកម្ម សម្រាប់ប្រជាជនកម្ពុជាទាំងអស់ - តាមរយៈ ផ្លូវថ្នល់ល្អប្រសើរ ទឹកស្អាត ថាមពលអាចទុកចិត្តបាននិងមាននិរន្តរភាព ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលអាចដំណើរការបាន។ ជាមួយ ASEAN អូស្រ្តាលីប្តេជ្ញាចិត្ត ចំពោះតំបន់ដែលធន់និងមានបរិយាបន្ន៕
ប្រភព៖ ស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា