ស្បែកមុខគគ្រាត រន្ធញើសប្រែជាធំៗ ព្រោះកំហុសដែលអ្នកស្មានមិនដល់ទាំងនេះ
- 2020-11-20 03:59:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្បែកមុខគគ្រាត រន្ធញើសប្រែជាធំៗ ព្រោះកំហុសដែលអ្នកស្មានមិនដល់ទាំងនេះ
ចន្លោះមិនឃើញ
កំហុសទាំងនេះ គឺធ្វើឲ្យរន្ធញើសរបស់ស្បែកមុខរីកធំដោយមិនដឹងខ្លួន ហើយពេលនោះស្បែករបស់អ្នកក៏មើលទៅមិនស្អាតដែរ។
១. ស្រ្កាប់ស្បែកមុខញឹកញាប់ពេក
ថ្វីបើផលិតផលស្រ្កាប់ ជួយកម្ចាត់សារធាតុកខ្វក់ពីស្បែកមុខ ព្រមទាំងជួយឲ្យស្បែកមុខងាយស្រូបយកជីវជាតិពីគ្រីមបានក៏ដោយ តែនៅពេលអ្នកជម្រុះកោសិកាមុខច្រើនដងពេក វានឹងធ្វើឲ្យស្បែកមុខប្រែក្លាយជាស្ងូត ស្តើង និងរន្ធរោមរីកធំ។ ហេតុផលនេះ ធ្វើឲ្យស្បែកងាយរងចុះខ្សោយនឹងបរិយាកាស ធ្វើឲ្យមុខឆាប់ឡើងមុន និងគគ្រាតស្បែក។
២. ញិចមុន
ទម្លាប់ញិចមុន បណ្តាលឲ្យប៉ះពាល់យ៉ាងអវិជ្ជមានដល់ស្បែកលើសពីការគិត។ ផលប៉ះពាល់ដំបូង គឺកើតចេញពីដៃដល់តំបន់ស្បែកមុខឲ្យមុនរាលដាល។ ទន្ទឹមនឹងនេះ សន្លាកសល់ពីមុន និងស្នាមជាំនឹងធ្វើឲ្យអ្នកត្រូវប្រើច្រើនដើម្បីព្យាបាល ពិសេសវាងាយឲ្យរន្ធរោមរីកបំផុត។ ដូច្នេះ អ្នកគួរប្រើផលិតផលពិសេសៗណាមួយ ដើម្បីកម្ចាត់មុន ដើម្បីឲ្យមានសុវត្ថិភាព។
៣. មិនផ្តល់សំណើម
ពិសេសសម្រាប់អ្នកដែលនៅក្រោមម៉ាស៊ីនត្រជាក់ គឺប្រឈមនឹងបញ្ហាស្បែកស្ងួត បាត់បង់សំណើមយ៉ាងលឿនបំផុត។ កត្តានេះ ធ្វើឲ្យស្បែកប្រែជាគគ្រាត គ្មានសំណើម និងឆាប់ចាស់។ ដូច្នេះត្រូវប្រើ Sray ផ្តល់សំណើម ឬផលិតផលផ្តល់សំណើមផ្សេងៗដែលមានមុខងារសំខាន់ក្នុងការផ្តល់ជាតិទឹកឲ្យស្បែកមានពន្លឺ និងសុខភាពល្អ។
៤. មិនលាបឡេការពារកម្តៅថ្ងៃ
ដូចអ្នកដឹងស្រាប់ហើយថា ពន្លឺថ្ងៃងាយនឹងបំផ្លាញស្រទាប់ស្បែកមុខ ធ្វើឲ្យប្រែជាស្មៅស្រអាប់ រន្ធញើសរីកធំ និងឆាប់ជ្រួញ។ ដូច្នេះ អ្នកគួរលាបឡេការពារកម្តៅថ្ងៃឲ្យបានរាល់ថ្ងៃ ដើម្បីការពារស្បែកមុខ។
៥. ប្រើសំឡីសើមជូតមុខញឹកញាប់
នៅពេលមុខរបស់អ្នកឡើងប្រេង ឬបែកញើស ការប្រើសំឡីសើមជូតមុខគឺជាផលិតផលដែលមានប្រយោជន៍បំផុត។ យ៉ាងណាក៏ដោយ ប្រើញឹកញាប់ពេកនឹងធ្វើឲ្យស្បែករបស់អ្នកស្ងូត និងងាយរងការបំផ្លាញបំផុត។
៦. ញ៉ាំអាហារផ្អែមៗពេក
បើសិនជាអ្នចូលចិត្តញ៉ាំអាហារផ្អែមៗដែលគ្មានជីវជាតិ គ្មានវីតាមីន និងសារធាតុខនិជ រួមទាំង Fiber ទេ វាក៏ធ្វើឲ្យស្បែកមុខអ្នកក្រៀមដូចត្រីប្រឡាក់ដែរ៕