រដ្ឋមន្រ្តីការបរទេសហុងគ្រី បង្ហោះសារ​ភ្លាមៗក្រោយជាសះស្បើយពីកូវីដ

  • 2020-11-20 04:55:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Peter Szijjarto រដ្ឋមន្រ្តី​ការបរទេស និងពាណិជ្ជកម្មហុងគ្រី បាន​ប្រកាសថា លោក​បាន​ជាសះស្បើយពីជំងឺកូវីដ១៩ហើយ ដោយ​លោកអាចវិលទៅជួប​ភរិយា និងកូនៗរបស់​លោក។

លោក​បាន​បង្ហោះ​សារនៅលើទំព័រហ្វេសប៊ុក​កាលពីយប់មិញ​យ៉ាងដូច្នេះថា៖ «វា (កូវីដ១៩) បាន​ចប់ហើយ។ ការធ្វើតេស្តរបស់ខ្ញុំថ្ងៃនេះ (ថ្ងៃព្រហស្បត្តិ៍ម្សិលមិញ) គឺ​អវិជ្ជមាន។ ខ្ញុំ​បាន​ស៊ូទ្រាំ​យ៉ាង​លំបាក​ក្នុងរយៈពេល​ដ៏យូរ ១៧ថ្ងៃក្នុងឆាកជីវិត​របស់ខ្ញុំ ប៉ុន្តែ​ទីបំផុត​ថ្ងៃនេះ ខ្ញុំអាច​ជួប​ Szilvi (ភរិយា) និង​កូន​វិញហើយ»។

ជាមួយ​គ្នានេះ លោកក៏បាន​សម្តែងការអរគុណ ដល់អ្នកដែលតែងតែ​ផ្ញើសារ​លើកទឹកចិត្ត និងគាំទ្រលោក ជាពិសេស​អ្នកដែលជូនពរលោកឱ្យឆាប់ជាសះស្បើយ​ផងដែរ។

សូមរំលឹកថា លោក Peter Szijjarto ត្រូវបានរកឃើញថាឆ្លងកូវីដ១៩ នៅប្រទេសថៃ កាលពីថ្ងៃទី៤វិច្ឆិកាកន្លងទៅ បន្ទាប់ពីចាកចេញពីកម្ពុជា៕

អត្ថបទថ្មី
;