ឃើញរោគសញ្ញាបែបនេះ កុំទុកយូរ ប្រយ័ត្នក្លាយជាអ្នកជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ!

  • 2020-11-20 09:28:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការមានអារម្មណ៍សោកសៅមួយរយៈខ្លី ហើយបាត់ទៅវិញក្នុងរវាងពីរបីម៉ោងទៅពីរបីថ្ងៃ មិនមែនជាជំងឺធ្លាក់ទឹកចិត្តនោះទេ។ ក៏ប៉ុន្តែ ពេលខ្លះអារម្មណ៍សោកសៅអាចមានកម្រិតខ្លាំង និងយូរលើសពី ២សប្ដាហ៍ ហើយធ្វើឲ្យរំខានដល់ការងារ និងការប្រាស្រ័យទាក់ទងប្រចាំថ្ងៃទៀតផង។ ស្ថានភាពបែបនេះ គេហៅថាជំងឺធ្លាក់ទឹកចិត្ត។

អ្នកជំងឺធ្លាក់ទឹកចិត្តច្រើនមានរោគសញ្ញាសំខាន់ៗរួមមាន៖

  • មានអារម្មណ៍សោកសៅ
  • លែងចង់ធ្វើអ្វី
  • អស់កម្លាំងជាប់ជាប្រចាំ ក្រៅពីនេះ អ្នកជំងឺធ្លាក់ទឹកចិត្តក៏អាចមានអាការៈមួយចំនួនទៀតដូចជា៖
  • លែងមានជំនឿជាក់លើខ្លួនឯង
  • មានអារម្មណ៍បន្ទោសខ្លួនឯង ស្អប់ខ្លួនឯង គិតថាជីវិតគ្មានន័យ ឬគិតដល់ការសម្លាប់ខ្លួន
  • រសេសរសោះ ឬអាចទៅជានិយាយស្ដី ឬធ្វើសកម្មភាពយឺតៗ
  • ពិបាកផ្ចង់អារម្មណ៍
  • ភ្លេចភ្លាំងច្រើន
  • ពិបាកគេងលក់
  • គេងឆាប់ភ្ញាក់ ឬអាចទៅជាចេះតែចង់គេង
  • មិនឃ្លានអាហារ ឬអាចទៅជាញ៉ាំច្រើនខុសពីធម្មតាក៏មាន

សូមចងចាំថា ការមានជំងឺធ្លាក់ទឹកចិត្ត មិនមែនមានន័យថាអ្នកទន់ខ្សោយ ឬខ្ជិលច្រអូសនោះទេ។ វាជាជំងឺដែលគេឧស្សាហ៍ជួបប្រទះ ដូចគ្នានឹងជំងឺលើសឈាម ទឹកនោមផ្អែម ឬរលាកសន្លាក់ដែរ។ ថ្វីបើវាអាចជាឃាតករលាក់មុខ ដែលអាចឆក់យកជីវិតយើងបានក្ដី តែជំងឺធ្លាក់ទឹកចិត្ត អាចព្យាបាលបានប្រកបដោយប្រសិទ្ធភាព។

“ប្រសិនបើលោក លោកស្រី សង្ស័យថាលោក លោកស្រី ឬមនុស្សដែលលោក លោកស្រីស្គាល់ មានជំងឺធ្លាក់ទឹកចិត្ត សូមអញ្ជើញមកទទួលការពិគ្រោះ និងព្យាបាលដោយក្រុមវេជ្ជបណ្ឌិតឯកទេស នៅមន្ទីរពេទ្យកាល់ម៉ែត។”

ប្រភព៖ មន្ទីពេទ្យកាល់ម៉ែត

អត្ថបទថ្មី
;