Haaland ក្លាយជា​ម្ចាស់ពាន​ Golden Boy ​២០២០​ សំឡេង​គាំទ្រ​ច្រើនជាង​ជើង​ខ្លាំង ៣ នាក់​​ទៀត

  • 2020-11-21 11:04:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ទីបំផុត​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Erling Haaland ​មាន​ក្លាយ​ជា ​ម្ចាស់​ពាន​ European Golden Boy ឆ្នាំ ២០២០ ក្រោយ​ពេល​បាន​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង​ បេក្ខភាព​លេច​ធ្លោ ៣ រូប​ទៀត​ដូច​ជា ខ្សែ​ប្រយុទ្ធ Ansu Fai លេង​ឲ្យ Barcelona លេខ ២, ខ្សែ​ការពារ Alphonso Davies ​លេង​ឲ្យ Bayernលេខ ៣ និង​ខ្សែប្រយុទ្ធ​រួម​ក្រុម Jadon Sancho លេខ ៤ ។ ពាន​រង្វាន់​នេះ​ជា ​ពានយុវជន​ឆ្នើម​ៗ​បំផុត​អាយុ​ក្រោម ២១ ​ឆ្នាំ​ប្រចាំ​ទ្វីប​អឺរ៉ុប​។

កីឡាករសញ្ជាតិន័រវេសអាយុ ២០ឆ្នាំរូបនេះ លេង​ឲ្យ​​​ក្លឹប​អូទ្រីស RedBul Salzburg ​កាល​ពី​ឆ្នាំ ២០១៩ ចំនួន ១៨ប្រកួតស៊ុតបាន ១៦គ្រាប់ បានផ្ទេរមក​កាន់​ក្លឹប​អាឡឺម៉ង់ Borussia Dortmund ។

បើគិតការគ្រាប់ការប្រកួតទាំងពីរក្លឹបនោះ គេស៊ុតបញ្ចូលទីសរុប ៤៤ គ្រាប់។ សម្រាប់រដូវកាល ២០២០-២០២១ Haaland បង្ហាញ​ខ្លួន​បាន ១១ ដងស៊ុតបញ្ចូលទីបាន ១១គ្រាប់ជាចំនួនច្រើន​ជាង​បេក្ខភាព៣ខាងលើ។

រូបភាពលីគ Bundesliga
​ជម្រាប​ជូន​ដែរ​ថា យ៉ាង​តិច​ណាស់​មាន​យុវជន​ល្អៗ​ដែល​កំពុង​លេច​ធ្លោ ​បង្ហាញ​សមត្ថភាព​​នៅ​ក្លឹប​ធំៗ​ក្នុង​បណ្ដា​លីគ​អឺរ៉ុប​ចំនួន ១០០ នាក់​ដែល​ស្ថិត​នៅ​លើ​បញ្ជី​ដំបូង​នេះ។ សម្រាប់​​ឆ្នាំ ២០២០ ​តារាង​បញ្ជី​ឈ្មោះ​​ត្រូវ​បាន​ដាក់​ឲ្យ​បោះ​ឆ្នោត​​​ជា​សាធារណៈ​នៅ​លើ​​វិបសាយ tuttosport នឹង​ត្រូវ​ជម្រុះ​រហូត​សល់​ ២០ នាក់​ចុងក្រោយ។

​Top 10 ​នឹង​ត្រូវ​យក​ចេញ​ពី​លទ្ធផល​បោះ​ឆ្នោត​ដោយ​អ្នក​កាសែត​តំណាង​ប្រទេស​កីឡាករ​នីមួយៗ​ ៤០ រូប ​ដើម្បី​សម្រេច​យក​តែ​ម្នាក់​ជា​ អ្នក​ឈ្នះ​ពាន លទ្ធផល​នឹង​ត្រូវ​ប្រកាស​​អំឡុង​ខែ ធ្នូ រៀងរាល់​ឆ្នាំ។

​​​ពាន​រង្វាន់​នេះ ​បង្កើត​ឡើង​ដោយ​កាសែត​អ៊ីតាលី tuttosport​នៅ​ឆ្នាំ ២០០៣ ​អ្នក​ឈ្នះ​ដំបូង​គឺ​អតីត​​កីឡាករ​ Ajax លោក Rafael van der Vaart បន្ត​មក​ឆ្នាំ ២០០៤ កីឡាករ Wayne Rooney ឆ្នាំ ២០០៥ កីឡាករ Lionel Mesi និង​ឆ្នាំ​បន្ត​បន្ទាប់​កីឡាករ Sergio Aguero, Mario Balotelli, Paul Pogba Raheem Sterling ​រី​ឯKylian Mbappe ឈ្នះ​នៅ​ឆ្នាំ ២០១៧ ខ្សែ​ការពារ​ឆ្នើម​របស់​ក្រុម Ajax កីឡាករ​ Matthijs De Ligt ឈ្នះ​នៅ​ឆ្នាំ ២០១៨ និង ​Joao Felix ខ្សែប្រយុទ្ធ​ក្លឹបAtletico Madrid ឈ្នះ​នៅ​ឆ្នាំ ២០១៩ ៕

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;