រឿងទាំង១០ ដែលអ្នកមិនគួរធ្វើអំឡុងពេលសម្រកទម្ងន់
- 2020-11-23 04:38:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងទាំង១០ ដែលអ្នកមិនគួរធ្វើអំឡុងពេលសម្រកទម្ងន់
ចន្លោះមិនឃើញ
ថ្ងៃនេះ អ្នកដែលចង់សម្រកទម្ងន់ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់គឺអ្នកមិនគួរធ្វើរឿងទាំង១០នេះទេ បើសិនជាអ្នកមិនចង់អោយខ្លួនអ្នកពិបាកទៅថ្ងៃក្រោយ។
១. ការចាប់ផ្តើមដំបូងមិនត្រូវបង្ខំធ្វើលំហាត់ប្រាណខ្លាំងពេកនោះទេ
នៅពេលដែលអ្នកចាប់ផ្តើមដាក់ចិត្តដាក់កាយក្នុងការសម្រកទម្ងន់ អ្នកមិនត្រូវបង្ខំខ្លួនអ្នកពេកនោះទេ អ្នកត្រូវធ្វើតាមដំណើរតាមដែលអ្នកអាចធ្វើបាន មិនត្រូវប្រើកម្លាំងហួសព្រោះចង់បានប្រសិទ្ធភាពលឿននោះទេ។
២. កុំខ្លាចថាអ្នកមានមាឌរឹងមាំជាងមុន
មនុស្សស្រីខ្លះគឺមិនចូលចិត្តពេលដែលហាត់ប្រាណហើយឡើងសាច់ដុំ តែវាមិនមែនជារឿងអាក្រក់ទេ វាជួយប្រឆាំងនឹងជាតិខ្លាញ់ដែលអាចមានក្នុងខ្លួនរបស់អ្នក។
៣. កុំតមអាហារហួស
អ្នកខ្លះចូលចិត្តបង្អត់អាហារសឹងតែមិនញ៉ាំបាយពេញមួយសប្តាហ៍ វាមានតែធ្វើអោយអ្នកខូចសុខភាពតែប៉ុណ្ណោះ ព្រោះថាការអត់អាហារយូរពេក អាចអោយអ្នកខ្សោយហើយបាត់បង់ជីវជាតិទ្រទ្រង់សុខភាព។
៤. កុំប៉ងប្រាថ្នាសម្រេចបានត្រឹមរយៈពេលខ្លី
អ្នកខ្លះដាក់គោលដៅហួសហេតុ ជាហេតុធ្វើអោយខ្លួនប្រាណប្រឹងទៅតាមសំណូមពររបស់ខ្លួន ប៉ុន្តែវាមិនអាចទៅរួចនោះទេ។ អ្នកគួរតែសម្រេចវាក្នុងរយៈពេលណាមួយទោះបីជាយូរ តែវាទទួលបានប្រសិទ្ធភាពជាងដាក់សម្ពាធលើខ្លួនឯង។
៥. កុំគិតថាសម្រាកនៅផ្ទះជារឿងល្អ
អ្នកគួរតែចេញទៅក្រៅទទួលខ្យល់បរិសុទ្ធ ប្រសើរជាងសម្រាកនៅផ្ទះព្រោះវាមិនបានអោយខ្លួនប្រាណមានចលនា។
៦. កុំគិតរបស់ដែលអ្នកចង់ញ៉ាំ
អ្នកខ្លះគ្រាន់តែញ៉ាំនំមួយកញ្ចប់ គឺគាត់ត្រូវគិតថាតើហាត់ប្រាណបែបណាទើបវាមិនធ្វើអោយឡើងគីឡូ។ ពេលដែលអ្នកចង់ញ៉ាំអ្នកគួរតែញ៉ាំវាទៅ អោយតែអ្នកព្យាយាមហាត់ប្រាណជារៀងរាល់ថ្ងៃ។
៧. កុំពឹងផ្អែកលើអាហារបំប៉ន
ពេលខ្លះអ្នកគិតថាអាហារបំប៉នពិតជាជួយអ្នកក្នុងការសម្រកទម្ងន់ តែអ្នកកុំទុកចិត្តទៅលើវាពេក ការសម្រកទម្ងន់បើមិនមានការចូលរួមជាមួយការហាត់ប្រាណ នោះអ្នកមិនអាចសម្រេចបាននោះទេ។
៨. គិតថាគ្មានប្រសិទ្ធភាពអ្វីសោះ
នៅពេលដែលអ្នកហាត់ប្រាណបានមួយរយៈពេលហើយ ប៉ុន្តែអ្នកសង្កេតឃើញថាខ្លួនប្រាណអ្នកគ្មានខុសផ្លែកត្រង់ណាសោះ។ ការហាត់ប្រាណទាមទារអោយមានភាពអំណត់ និងវាត្រូវការរយៈពេលមួយ ដូច្នេះទុកពេលខ្លះអោយខ្លួនប្រាណអ្នកផ្លាស់ប្តូរបន្តិចម្តងៗ។
៩. កុំបរិភោគប្រភេទថ្នាំសម្រកទម្ងន់
វាមិនល្អនោះទេបើសិនជាអ្នកប្រើជាប្រភេទថ្នាំលេបដើម្បីទទួលបានប្រសិទ្ធភាពលឿន ថ្វីត្បិតតែវាមិនពិបាកក្នុងការញ៉ាំ តែវាប៉ះពាល់ដល់សុខភាពអ្នកខ្លាំងមែនទែន។
១០. បង្ហាញតែចំណុចស្អាតរបស់អ្នក
នៅពេលដែលអ្នកចេញទៅក្រៅម្តងណា អ្នកតែងតែបង្ហាញកន្លែងដែលអ្នកមានរាងតូចច្រឡឹង តែផ្ទុយទៅវិញមិនបញ្ចេញកន្លែងដែលមិនស្អាតនោះទេ។ វាជាការល្អបើសិនជាអ្នកអាចហាត់ប្រាណអោយកន្លែងដែលមិនស្អាតនោះអោយប្រែជាស្អាតដូចគ្នា៕
រូបភាព៖ Pinterest