Liverpool ឈ្នះ ៣ គ្រាប់​លើ Leicester ទោះ​​ខ្សែការពារ​ល្អៗ​​របួស​អស់​ [វីដេអូ]

  • 2020-11-23 02:14:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​ខ្លាំង​ហង្សក្រហម ​បាន​យក​ឈ្នះ ៣-០ ​លើ​ក្រុម​កំពុង​ឡើង​ជើង Leicester City ​បើ​ទោះ​ជា​មុន​ការ​ប្រកួត​គេ​ដឹង​ថា​ ​ខ្សែការពារ​ល្អៗ​របស់​ក្លឹប​បាន​រង​របួស​និង​ឆ្លង​វីរុស​អស់​ពាក់កណ្ដាល​ទៅ​ហើយ។

​​លទ្ធផល​នេះ​បាន​រុញ​ឲ្យ Liverpool ​ឡើង​មក​ឈរ​លេខ ២ ​ក្រោម Spurs ​តែ​មាន​ ២០ ពិន្ទុ​ស្មើ​គ្នា​ក្នុង​សប្ដាហ៍​ទី ​៩ ​នេះ។ រីឯ​កំណត់ត្រា​ល្អ​មួយ​ទៀត​គឺ រក្សា​បាន​កំណត់ត្រា​​លេង​ក្នុង​ដី Anfield ៦៤ ប្រកួត​មិន​ចាញ់សោះ (ឈ្នះ ៥៣ ស្មើ១១) ដែល​ជា​ការ​ឈ្នះ​រយៈពេល​វែង​បំផុត​ក្នុងប្រវត្តិសាស្រ្តក្លឹប។ យ៉ាងណា​មិញ​ក្រោយ​ចប់​ប្រកួត​យប់​មិញកីឡាករ Naby Keita បានដូរចេញដោយសារ បញ្ហាសាច់ដុំកំភួនជើង។ ទស្សនា​វីដេអូ​ហាយឡាយ​៖​

រូបភាពក្លឹប Liverpool
លទ្ធផល PL សប្ដាហ៍ទី ៩

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;