កំណត់ត្រា​លេង​ក្នុង​ដី​​ ឈ្នះ​យូរ​បំផុត​ច្រើន​ជាង Liverpool ​នៅ​សល់​តែ ១ ក្រុម​​នេះ​ប៉ុណ្ណោះ

  • 2020-11-23 03:13:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រោយ​ពេល​ក្រុម​ខ្លាំង​ហង្សក្រហម​ ​​យក​ឈ្នះ ៣-០ ​លើ​ក្រុម​កំពុង​ឡើង​ជើង Leicester City ​នៅ​ទឹក​ដី Anfield ។

Liverpool ​បាន​បង្កើត​កំណត់ត្រា​ថ្មី​ដោយ​លេង​ក្នុងដី ៦៤ ប្រកួត​មិន​ចាញ់​សោះ (ឈ្នះ ៥៣​ស្មើ១១ តាំង​ពី​ឆ្នាំ ២០១៧ ដល់ ២០២០) ដែល​ជា​ការ​ឈ្នះ​រយៈពេល​វែង​បំផុត​ក្នុងប្រវត្តិសាស្រ្តក្លឹប។ កំណត់​ត្រា​ចាស់​គឹ​អាច​លេង​ឈ្នះ ៦៣​ប្រកួត តាំង​ពី​ឆ្នាំ ​១៩៧៨ ដល់ ១៩៨០។

កំណត់ត្រា​ថ្មី​ដោយ​លេង​ក្នុងដី ៦៤ ប្រកួត​មិន​ចាញ់​សោះ
​បើ​គិត​ក្នុង​ក្របខ័ណ្ឌ Premier League ​ក្រុម​ដែល​រក្សា​បាន​កំណត់ត្រា​លេង​ក្នុង​ផ្ទះ​ខ្លួន​ឯង​បាន​យូរ​ជាង Liverpool ​គឺ​ក្រុម​តោខៀវ Chelsea ​ដោយ​លេង​ ៨៦ ប្រកួត​មិន​ចាញ់​សោះ​ តាំងពី ២០០៤ ដល់់ ២០០៨។ ដូច​នេះ Liverpool ​នៅ​សល់ ២២ ឬ ២៣ ប្រកួត​ទៀត​ដើម្បី​បំបែក​កំណត់​ត្រា​ដ៏​អស្ចារ្យ​មួយ​នេះ​ឲ្យ​បាន៕ ប្រភព៖ [twitter](https://twitter.com/WilliamHill/status/1330618847288758272)
រូបភាព៖ GettyImage

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;