មុនចូល​និវត្តន៍ Undertaker ណែនាំ​ឲ្យ​អ្នក​គាំទ្រ​មើល​ការប្រកួត​ទាំង៤នេះ!

  • 2020-11-24 01:13:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជីព​ជា​អ្នក​កីឡាកាស​របស់ Undertaker បាន​ឈាន​មក​ដល់​ទី​បញ្ចប់​ ហើយ​ពាក្យ​លា​គ្នា​ជាមួយ​អ្នក​គាំទ្រ​​គ្រា​​ចុង​ក្រោយ​របស់​​វីរបុរស​ WWE រូប​នេះ​ក៏​បាន​​ធ្វើ​ឡើង​​​រួចរាល់​ជា​ផ្លូវការ​​កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ពិសេស Survivor Series។

Undertaker ឬ​ឈ្មោះ​ពិត​ហៅ​ថា Mark Calaway បាន​​ផ្ដល់​បទ​សម្ភាសន៍​មួយ​យ៉ាង​កម្រ​​នៅ​ក្នុង​កម្មវិធី "Hot Ones" របស់​គណនី​យូធូប​ល្បី​ល្បាញ First We Feast ដោយ​ប្រាប់​ពី​បទ​ពិសោធន៍​របស់​លោក​ក្នុង​វិស័យ​កីឡាកាស​អស់​រយៈពេល​៣០​ឆ្នាំ​កន្លង​មក នៅ​មុន​​ពេល​​ប្រកាស​ខ្លួន​ចូល​និវត្តន៍។ នៅ​ក្នុង​នោះ Undertaker បាន​លើក​ឡើង​អំពី​ការ​ប្រកួត​ចំនួន​៤ ដែល​អ្នក​គាំទ្រ​កីឡាកាស​មិន​គួរ​មើល​រំលង​ឡើយ ព្រោះ​​ការ​ប្រកួត​ទាំង​នោះ​សុទ្ធ​សឹង​តែ​បង្ហាញ​ពី​កម្រិត​ខ្ពស់​របស់​អ្នក​អាជីព​កីឡាកាស។ ៤​ប្រកួត​ដែល​ Undertaker លើក​ឡើង មាន​ដូចជា៖

  • ការ​ប្រកួត "Randy Savage vs Ricky Steamboat"
  • រាល់​ការ​ប្រកួត​រវាង "Ric Flair vs Harley Race"
  • ការ​ប្រកួត "The Undertaker vs Shawn Michaels" នៅ WrestleMania 25
  • ការ​ប្រកួត "Edge vs Randy Orton"

ប្រភព៖ Give Me Sport ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;