ត្រាំ ថាដើម្បីប្រយោជន៍ជាតិ លោកសុខចិត្ត​ផ្ទេរតំណែង​ឱ្យ បៃឌិន

  • 2020-11-24 02:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ដូណាល់ ត្រាំ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បាន​បញ្ជាឱ្យ​រដ្ឋបាល​សេវាទូទៅ (GSA) រៀបចំ​ការផ្ទេរអំណាចទៅ​ឱ្យ​លោក ចូ បៃឌិន ដែល​ឈ្នះឆ្នោត​ជាប្រធានាធិបតីថ្មីរបស់​អាមេរិក ដោយលោក​បញ្ជាក់​ថា នេះ​ជាធ្វើដើម្បីផលប្រយោជន៍ជាតិ។

​ការ​សុខចិត្តផ្ទេរតំណែងនេះ ធ្វើឡើង​បន្ទាប់ពី​មានការបញ្ជាក់​ច្បាស់ថា លោក បៃឌិន ពិតជាបានឈ្នះឆ្នោត​រដ្ឋសំខាន់ពីរគឺរដ្ឋ Georgia និង​ Michigan។

លោកស្រី Emily Murphy ប្រធាន GSA បាន​លើកឡើង​តាមរយៈសំបុត្រមួយ​ផ្ញើទៅកាន់​លោក បៃឌិន ថា លោកស្រី​កំពុងបញ្ចេញ​ទឹកប្រាក់​ក្នុងការ​ផ្ទេរតំណែងនេះហើយ។

លោក ចូ បៃឌិន បាន​ឈ្នះ​ឆ្នោត​ក្លាយជាប្រធានាធិបតីទី៤៦ របស់​អាមេរិក នៅក្នុងការ​បោះឆ្នោត​កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ​២០២០។ លោកនឹង​ចូល​ទៅអង្គុយក្នុងសេតវិមាន ពោលគឺ​នឹងចូលកាន់​តំណែងជាផ្លូវការ​នៅខែមករា ឆ្នាំ​២០២១ខាងមុខនេះ៕

ប្រភព៖ Financial Time

អត្ថបទថ្មី
;