ថៃ ព្រមាន​មិនទិញអគ្គិសនី​ពីឡាវ

  • 2020-11-25 03:03:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាលថៃ បាន​ព្រមាន​មិនទិញ​អគ្គិសនី​ពី​ទំនប់ Sanakham នៅក្នុងប្រទេសឡាវ បន្ទាប់​ពីដឹងថាគម្រោង​ទំនប់​វារីអគ្គិសនីនេះ អាចបង្ក​ផលប៉ះពាល់​ដល់​ទន្លេមេគង្គ។

លោក Somkiat Prajamwong អគ្គលេខាធិការ​ការិយាល័យ​ធនធានទឹក​ជាតិនៃប្រទេសថៃ បាន​ថ្លែង​បញ្ជាក់​ក្នុងសិក្ខាសាលា​មួយ​កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ថា «យើងនឹងមិនឯកភាព​ចំពោះ​គម្រោង​នេះ​ទេ ប្រសិន​បើ​យើង​គ្មាន​ភស្តុតាងថា ទន្លេមេគង្គ​នឹង​មិនរងផលប៉ះពាល់»។

លោក​បន្តថា អាជ្ញាធរថៃ​មានការបារម្ភថា ទីតាំង​ទំនប់​វារីអគ្គិសនី Sanakham គឺ​នៅកៀ​កទន្លេមេគង្គ​ដែល​ជា​ព្រំដែន​ប្រទេសទាំងពីរខ្លាំងពេក ដែល​អាចប៉ះពាល់​ដល់​ប្រព័ន្ធអេកូឡូស៊ី និង​ជីវភាព​ប្រជាជន​ដែល​រស់នៅបណ្តោយ​ទន្លេនេះ។

រដ្ឋាភិបាល​ឡាវ គ្រោង​សង់​ទំនប់វារីអគ្គិសនីកម្លាំង ៦៨៤មេហ្គាវាត់។ ការសាងសង់នេះ ធ្វើឡើង​ដោយ​ក្រុមហ៊ុនចិន ដោយ​គ្រោង​នឹង​បញ្ចប់​នៅឆ្នាំ២០២៨៕

ប្រភព៖ Bangkokpost

អត្ថបទថ្មី
;