ពិភពលោកអត់ភ្លេចទេ បាល់ ២គ្រាប់ដែល Maradona ស៊ុតចូលអង់គ្លេសនៅ World Cup 1986
- 2020-11-26 02:22:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិភពលោកអត់ភ្លេចទេ បាល់ ២គ្រាប់ដែល Maradona ស៊ុតចូលអង់គ្លេសនៅ World Cup 1986
ចន្លោះមិនឃើញ
បាល់២គ្រាប់របស់វីរបុរសអាហ្សង់ទីន Diego Maradona ដែលស៊ុតចូលអង់គ្លេស ក្នុងពានរង្វាន់ World Cup 1986 វគ្គ៨ក្រុមចុងក្រោយ ត្រូវបានពិភពលោកចងចាំមកដល់បច្ចុប្បន្ន។ ២គ្រាប់នេះ ត្រូវបានគេហៅថា គ្រាប់បាល់ប្រចាំសតវត្សរ៍ (Goal of Century) និងដៃព្រះ (Hand of God)។
គ្រាប់បាល់ប្រចាំសតវត្សរ៍ គឺនៅពេលដែល Maradona អូសបាល់តាំងពីក្រោមញាក់ដាច់កីឡាករអង់គ្លេសជាច្រើននាក់ និងស៊ុតចូលទីយ៉ាងស្អាត។ ចំណែកគ្រាបបាល់ដៃព្រះ គឺជាគ្រាប់បាល់ដែល Maradona ប្រើដៃទះបញ្ចូលទីអង់គ្លេស ហើយត្រូវបានអាជ្ញាកណ្តាលសម្រេចឱ្យគ្រាប់បាល់នេះ។
សូមជម្រាបថា ក្នុងការប្រកួតនេះ គឺអាហ្សង់ទីន បានយកឈ្នះអង់គ្លេស ២-១ ហើយបន្តឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឈ្នះ បែលហ្សិក ២-០ (ដោយ Maradona ទាំង២គ្រាប់) និងឈ្នះអាល្លឺម៉ង់ខាងលិច ៣-២ នៅវគ្គផ្តាច់ព្រ័ត្រ លើកពាន World Cup ជាលើកទី២តែម្តង៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ cbssport