ក្រោយលោក​ត្រាំ​ធ្វើរឿងនេះ! លោក ស៊ី ជិនពីង ប្រកាស​អបអរ​លោក បៃឌិន ភ្លាមៗតែម្តង

  • 2020-11-26 04:03:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាន​ផ្ញើ​សារអបអរសាទរ​លោក ចូ បៃឌិន ដែល​បាន​ឈ្នះឆ្នោត​ក្លាយ​ជាប្រធានាធិបតី​អាមេរិកថ្មី ដែល​នេះ​មានន័យថា ចិនទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នៅអាមេរិកជាផ្លូវការហើយ។

ការផ្ញើសារអបអរ​នេះ ធ្វើឡើង​កាលពីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ពោលគឺ​១ថ្ងៃប៉ុណ្ណោះ​បន្ទាប់ពី​លោក ដូណាល់ ត្រាំ បាន​សម្រេចចិត្តចេញបញ្ជា​ឱ្យ​រដ្ឋបាលសេវាទូទៅ (GSA) រៀបចំការផ្ទេរអំណាច​ទៅឱ្យ​លោក ចូ បៃឌិន។

លោក ស៊ី ជិនពីង ​បាន​សរសេរ​ក្នុង​លិខិត​អបអរ​នោះ​យ៉ាង​ដូច្នេះ​ថា៖

«យើង​សង្ឃឹម​ថា ប្រទេស​ទាំងពីរ​បន្ត​ស្មារតី​មិនបង្កជម្លោះ, មិនប្រឈមមុខដាក់គ្នា, គោរព​ផលប្រយោជន៍គ្នា​ទៅវិញទៅមក និង​កិច្ចសហប្រតិបត្តិការ​ឈ្នះឈ្នះ, ផ្តោត​លើកិច្ចសហប្រតិបត្តិការ, គ្រប់គ្រង​ជម្លោះ, ជំរុញ​ទំនាក់​ទំនងចិន-អាមេរិក សំដៅ​ទៅលើ​ស្ថិរភាព, រក្សាសន្តិភាព​សកល និង​ការអភិវឌ្ឍ​រួមគ្នា​ជាមួយ​គ្រប់​ប្រទេស និង​សហគមន៍​សកល»៕

ប្រភព៖ South China Morning Post

អត្ថបទថ្មី
;