Maradona ធ្លាប់ទម្លាយការពិតពីការប្រើដៃវាយបញ្ចូលទីអង់គ្លេសនៅ World Cup 1986
- 2020-11-26 07:27:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Maradona ធ្លាប់ទម្លាយការពិតពីការប្រើដៃវាយបញ្ចូលទីអង់គ្លេសនៅ World Cup 1986
ចន្លោះមិនឃើញ
បាល់២គ្រាប់របស់វីរបុរសអាហ្សង់ទីន Diego Maradona ដែលស៊ុតចូលអង់គ្លេស ក្នុងពានរង្វាន់ World Cup 1986 វគ្គ៨ក្រុមចុងក្រោយ ត្រូវបានហៅថា ជាគ្រាប់បាល់ប្រចាំសតវត្សរ៍ (Goal of Century) និងដៃព្រះ (Hand of God)។ គ្រាប់បាល់ដៃព្រះ គឺជាគ្រាប់បាល់ដែល Maradona ប្រើដៃវាយបញ្ចូលទីអង់គ្លេស ហើយត្រូវបានអាជ្ញាកណ្តាលសម្រេចឱ្យគ្រាប់បាល់នេះ។
ក្នុងកិច្ចសម្ភាសន៍មួយក្នុងឆ្នាំ២០០៦ Maradona បានលាតត្រដាងអំពីការប្រើដៃវាយបញ្ចូលទីនេះ ដោយរៀបរាប់យ៉ាងដូច្នេះថា៖
«វាគឺដៃរបស់ខ្ញុំ។ ប៉ុន្តែនេះមិនមែនមានន័យថា ខ្ញុំមិនគោរពចំពោះអ្នកគាំទ្រអង់គ្លេសឡើយ ប៉ុន្តែនេះជាអ្វីដែលបានកើតឡើង។ យើងធ្លាប់ធ្វើបែបនេះ ហើយខ្ញុំក៏ធ្លាប់រកបានគ្រាប់បាល់ដោយដៃរបស់ខ្ញុំ មុនចូលរួមជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនទៅទៀត»។
«វាជាគ្រាប់បាល់ដែល… ខ្ញុំមិនអាចទៅដល់វាឡើយ ហើយ Shilton (អ្នកចាំទីអង់គ្លេសពេលនោះ) គឺបានស្ថិតនៅទីនោះរួចជាស្រេច ដូច្នេះខ្ញុំមិនអាចប្រើក្បាលតែតវាបានឡើយ ខ្ញុំក៏ធ្វើអ៊ីចឹងតែម្តងទៅ។ ហើយខ្ញុំងាកក្បាលទៅក្រោយ និងចាប់ផ្តើមរត់ ពីព្រោះ Shilton មិនដឹងខ្លួនថាខ្ញុំរត់រកបាល់នោះទេ។ ខ្សែការពារអង់គ្លេសម្នាក់ បានឃើញដៃរបស់ខ្ញុំ ហើយស្រែកថា Butcher Butcher។ នៅពេលខ្ញុំឃើញអាជ្ញាកណ្តាលខ្សែបន្ទាត់កំពុងរត់ ខ្ញុំក៏ស្រែកថា ចូល ហើយខ្ញុំក៏មើលទៅក្រោយ ដើម្បីចង់ដឹងថា តើអាជ្ញាកណ្តាល ឱ្យគ្រាប់បាល់នេះឬអត់។ ដូច្នេះវាជាគ្រាប់បាល់បញ្ចូលទី»។
លោក Maradona អះអាងថា ទង្វើប្រើដៃវាយបញ្ចូលទីនេះពុំមែនជាការក្លែងបន្លំនោះទេ ប៉ុន្តែវាគឺជាល្បិច ហើយការធ្វើបែបនេះ គឺកើតឡើងច្រើននៅអាមេរិកខាងត្បូង ជាងនៅអឺរ៉ុប។
ចំពោះការប្រើពាក្យ ដៃព្រះ (Hand of God) ត្រូវបានលោកលើកឡើងថា «ព្រោះព្រះបានប្រទានដៃមកឱ្យយើង។ ពីព្រោះវាពិបាកណាស់ក្នុងការមិនឱ្យមនុស្សពីរនាក់ឃើញ នូវការប្រើដៃវាយបាល់បញ្ចូលទីនេះ ពោលគឺ អាជ្ញាកណ្តាលធំក្នុងទីលាន និងអាជ្ញាកណ្តាលខ្សែបន្ទាត់»៕
សូមទស្សនាវីដេអូខាងក្រោម៖