ចង់រួមចំណែកធ្វើឲ្យទីក្រុងស្អាតទេ? តោះ​!​មក​ប្រកួត​ស្នាដៃ​ UR:BIN Design Challenge 2020

  • 2020-11-27 03:39:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តើអ្នកកំពុងតែគិតពីការរចនាដែលអាចមានឥទ្ធិពលវិជ្ជមានដល់សង្គមឬ? តើអ្នកចង់ចូលរូមចំណែកធ្វើឲ្យទីក្រុងរបស់យើងកាន់តែស្អាតនិង មានភាពប្រសើរឡើង មែនដែរឬទេ? ការប្រកួតរចនា UR:BIN ២០២០ ពិតជាឱកាសសម្រាប់អ្នកហើយឆ្លងតាមការប្រកួត អ្នកនឹងមានឱកាស៖ ដោះស្រាយបញ្ហាពិតៗជាមួយនឹងការច្នៃប្រឌិត និងការរចនាដែលមានឥទ្ធិពលវិជ្ជមានដល់សង្គម, បង្ហាញស្នាដៃ និងភាពច្នៃប្រឌិតរបស់អ្នក, ធ្វើការជាមួយអ្នកមានគំនិតច្នៃប្រឌិតផ្សេងទៀតដើម្បីអភិវឌ្ឍការរចនារបស់អ្នក, ភ្ជាប់ទំនាក់ទំនង និងសិក្សារបន្ថែមជាមួយអ្នកជំនាញផ្នែករចនា និងការគ្រប់គ្រងកាកសំណល់ និង​មានឱកាសឃើញ ស្នាដៃរបស់អ្នកដាក់អោយប្រើប្រាស់សាកល្បងក្នុងទីសាធារណៈ។

UR:BIN Design Challenge ២០២០
សម្រាប់អ្នកឈ្នះនឹងទទួលបាន៖

-ទទួលស្គាល់រួមគ្នាពី UNDP និង ក្រសួងបរិស្ថាន

-ការដាក់បង្ហាញតាមប្រព័ន្ធផ្សព្វផ្សាយសង្គម និងបណ្តាញផ្សព្វផ្សាយឌីជីថលផ្សេងៗ

-ឱកាសទទួលបានវគ្គបណ្ដុះបណ្ដាលនិងចូលរួមកម្មវិធីអប់រំផេ្សងៗទាក់ទងនឹងបរិស្ថាននិងការគ្រប់គ្រង កាក សំណល់

-ឱកាសឃើញការរចនារបស់អ្នកក្លាយជាការពិត និងផ្តល់ផលប្រយោជន៍ជូនសង្គម។

បញ្ជាក់៖ ស្នាដៃពីរនឹងត្រូវបានផលិត និងដាក់អោយប្រើប្រាស់សាកល្បងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក ហើយ អ្នករៀបចំកម្មវិធី UR:BIN Design Challenge 2020 នឹងរាប់រងការចំណាយថវិការទៅលើការផលិតស្នាដៃទាំងនោះដោយយោងតាមលក្ខខណ្ឌក្នុងការជ្រើសរើស។ ស្នាដៃដែលឈ្នះចុងក្រោយនឹង ដាក់ឲ្យប្រើប្រាស់នៅពហុកីឡាដ្ឋានជាតិអូឡាំពិក និងមានឱកាសដាក់ឲ្យប្រើប្រាស់ជាសាធារណៈនៅទីតាំងផ្សេងទៀត៕

-UR:BIN លក្ខណៈវិនិច្ឆ័យ៖ https://rb.gy/bvo4p7

-ចុះឈ្មោះនៅទីនេះ៖ -https://forms.gle/fuQGNqazjsThRVDD7

អត្ថបទថ្មី
;