នៅ​ចុង​ឆ្នាំ ២០២១ ស្ថានទូតស៊ុយអែត​ប្រចាំ​កម្ពុជា នឹង​ប្តូរ​ទៅ​បាងកកប្រទេសថៃ

  • 2020-11-27 04:14:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាលស៊ុយអែត បានប្រកាសពីការសម្រេចបិទស្ថានទូតរបស់ខ្លួននៅកម្ពុជា ដោយប្តូរទៅក្រុងបាងកក ប្រទេសថៃវិញ នៅ​ចុងឆ្នាំ២០២១។

នេះ​បើ​តាម​សេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី២៦ ខែវិច្ឆិកា បានបញ្ជាក់ថាប្រទេសទាំងពីរមានទំនាក់ទំនងគ្នាយ៉ាងល្អ ប៉ុន្តែនឹងបន្តសហប្រតិបត្តិការតាមផ្លូវថ្មីមួយទៀត។ ការរុះរើទីតាំងស្ថានទូតនេះ មានន័យថា ស៊ុយអែតនឹងមានឯកអគ្គរាជទូតរបស់ខ្លួនប្រចាំនៅកម្ពុជា និងថៃ ដោយមាននិវេសនដ្ឋាននៅក្រុងបាងកក។

រាល់សកម្មភាពរបស់ក្រសួងការបរទេស ក៏នឹងត្រូវផ្ទេរទៅកាន់ស្ថានទូតប្រចាំក្រុងបាងកក ផងដែរ។ ការផ្លាស់ប្តូរនេះ ជាផ្នែកមួយនៃការសម្របខ្លួនប្រចាំរបស់ស្ថាប័ននៅបរទេសរបស់ក្រសួងការបរទេសស៊ុយអែត ដើម្បីឆ្លើយតបនូវការប្រែប្រួលស្ថានភាពខាងក្រៅ និងតម្រូវការត្រួតពិនិត្យ និងសេវាកម្មថ្មី។ នេះជាដំណើរការផ្លាស់ប្តូរជាប្រចាំដែលពេលខ្លះស៊ុយអែតត្រូវបើក ឬបិទស្ថានទូត និងកុងស៊ុលរបស់ខ្លួន។

សូមជម្រាប​ជូន​ដែរ​ថា នៅពេលដែលស្ថានទូតបិទក្រសួងការបរទេសស៊ុយអែត នឹង​គ្មានបុគ្គលិករបស់ខ្លួននៅកម្ពុជាទៀតឡើយ ប៉ុន្តែកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នឹងនៅតែបន្តដោយទីភ្នាក់ងារអភិវឌ្ឃន៍អន្តរជាតិស៊ុយអែត (Sida)៕ ប្រភព៖ government.se/press-releases

អត្ថបទថ្មី
;