តុលាការ​តួកគី កាត់​ទោស​មនុស្ស ៣៣៧នាក់​ឱ្យជាប់គុក​អស់មួយជីវិត

  • 2020-11-27 06:13:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តុលាការ​នៃប្រទេសតួកគី បាន​ចេញ​សាលក្រម​កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​ កាត់​ទោស​អ្នកពាក់ព័ន្ធ​ចំនួន ៣៣៧នាក់ ក្នុងរដ្ឋប្រហារមួយកាលពីឆ្នាំ​២០១៦ ឱ្យ​ជាប់​ពន្ធនាគារ​មួយជីវិត។ តុលាការ​ក៏កំពុងដំណើរការ​កាត់​ទោស​ជនសង្ស័យ​ផ្សេងទៀតផងដែរ។

ក្នុងចំណោម​ ៣៣៧នាក់នេះ ក្នុងនោះ ២៩១នាក់ដែលរួមមានពីឡុតផងនោះ គឺ​មានទោសធ្ងន់ធ្ងរបំផុត ពោលគឺ​មិនអាចត្រូវបាន​ដោះលែងក្នុងលក្ខខណ្ឌណាមួយឡើយ។

សូមជម្រាប​ថា មនុស្សជិត ៥០០នាក់ ត្រូវបានចោទប្រកាន់ថា ប៉ុនប៉ង​ធ្វើរដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan កាលពីខែកក្កដា ឆ្នាំ​២០១៦ ចេញពីមូលដ្ឋានទ័ពអាកាស​ជិតក្រុងអង់ការ៉ា ប៉ុន្តែត្រូវបរាជ័យ។ ក្នុងរដ្ឋប្រហារនេះ បានធ្វើឱ្យមនុស្ស​ជាង ២៥០នាក់​បាត់បង់ជីវិត៕

ប្រភព៖ Aljazeera

អត្ថបទថ្មី
;