ចិន ដំណើការ​កម្មវិធី​ឆែករកលេខកូដបញ្ជាក់សុខភាពដំបូងលើ​មនុស្សចាស់ និងកុមារ

  • 2020-11-27 06:45:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មុខងារឆែករកលេខកូដបញ្ជាក់សុខភាពរបស់មនុស្សចាស់និងកុមារ នៃកម្មវិធីលេខកូដបញ្ជាក់សុខភាពរបស់ក្រុងប៉េកាំងបានដាក់ឱ្យដំណើរការ កាលពី​ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លង​ទៅ។

កម្មវិធីលេខកូដបញ្ជាក់សុខភាព
កម្មវិធីនេះបង្កើតឡើងសម្រាប់ប្រជាជនដែលមានអាយុលើសពី៦០ឆ្នាំ (បូករួមទាំង៦០ឆ្នាំ) និងប្រជាជនមានអាយុក្រោម១៦ឆ្នាំ (បូករួមទាំង១៦ឆ្នាំ)។

មុខងារឆែករកលេខកូដបញ្ជាក់សុខភាពរបស់មនុស្សចាស់និងកុមារនឹងរក្សាការសម្ងាត់បុគ្គលជាចម្បង ដែលអាចជួយដោះស្រាយបញ្ហាធ្វើដំណើររបស់មនុស្សចាស់និងកុមារដែលគ្មានទូរស័ព្ទដៃនិងមិនចេះប្រើប្រាស់ទូរស័ព្ទដៃ៕ ប្រភព៖ កាសែតវិទ្យាសាស្ត្រចិន

អត្ថបទថ្មី
;