វ៉ាក់សាំងកូវីដអាមេរិក បានម៉ូយប្រទេសអាស៊ានមួយហើយ
- 2020-11-28 02:35:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ៉ាក់សាំងកូវីដអាមេរិក បានម៉ូយប្រទេសអាស៊ានមួយហើយ
ចន្លោះមិនឃើញ
ម៉ាឡេស៊ី បានប្រកាសទិញវ៉ាក់សាំងកូវីដ១៩ ចំនួន ១២,៨លានដូស ពីក្រុមហ៊ុន Pfizer ដែលធ្វើឱ្យម៉ាឡេស៊ី ក្លាយជាប្រទេសទីមួយក្នុងតំបន់អាស៊ាន ទិញវ៉ាក់សាំងពីក្រុមហ៊ុនអាមេរិក។
លោកនាយករដ្ឋមន្រ្តី Muhyiddin Yassin បានបញ្ជាក់កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា ម៉ាឡេស៊ី នឹងផ្តល់អាទិភាពលើការចាក់វ៉ាក់សាំងនេះ ទៅឱ្យក្រុមជនងាយរងគ្រោះ។
ក្រុមហ៊ុន Pfizer នឹងបញ្ជូនវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូសដំបូង ឱ្យម៉ាឡេស៊ី ក្នុងត្រីមាសទី១ នៃឆ្នាំ២០២១ និងឆមាសទី២ ទី៣ ចំនួន ៥,៨លានដូស និង ៤,៣លានដូស។
កិច្ចព្រមព្រៀងនេះ រំពឹងថា ប្រជាជនម៉ាឡេស៊ី ៦,៤លាននាក់ ឬ ២០% នឹងទទួលបានការចាក់វ៉ាក់សាំងនេះ ដោយមិនគិតថ្លៃ។
ទិន្នន័យចុងក្រោយបង្ហាញថា វ៉ាក់សាំងរបស់ Pfizer មានប្រសិទ្ធភាព ៩៥% ខណៈប្រទេសជាច្រើនមានការបារម្ភថា វ៉ាក់សាំងនេះមានការពិបាករក្សាទុក ព្រោះត្រូវការភាពត្រជាក់ខ្លាំងរហូតដល់ -៧០អង្សារសេ៕