ខេត្តបាត់ដំបង នឹងមានវិថីម្ហូបអាហារ (food street) ស្របតាមស្តង់ដា
- 2020-11-29 02:13:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខេត្តបាត់ដំបង នឹងមានវិថីម្ហូបអាហារ (food street) ស្របតាមស្តង់ដា
ចន្លោះមិនឃើញ
នៅរសៀលនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងទេសចរណ៍ លោក ណេប សាមុត អគ្គលេខាធិការគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងជាអគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បានប្រគល់ប្លង់ស្ថាបត្យកម្មវិថីលក់ម្ហូបអាហារ (ដែលមានទីតាំងនៅជាប់នឹងស្ទឹងសង្កែ) ដល់រដ្ឋបាលខេត្តបាត់ដំបង ដែលរៀបចំឡើងមានការគិតគូ លើផ្នែកលក្ខខណ្ឌទីតាំង និងសេវាកម្ម ស្របតាមស្តង់ដា “វិថីលក់ម្ហូបអាហាររបស់ក្រសួងទេសចរណ៍”។
សូមបញ្ជាក់ប្លង់ស្ថាបត្យកម្មវិថីលក់ម្ហូបអាហារ គឺជាស្ថាបត្យកម្មក្រោមការប្រកួតប្រជែងប្លង់ស្ថាបត្យកម្ម “វិថីលក់ម្ហូបអាហារខេត្តបាត់ដំបង”កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ដែលរៀបចំឡើងដោយនាយកដ្ឋានវាយតម្លៃទីក្រុងស្អាត មានឈ្មោះថា “វិថីលក់ម្ហូបអាហារដងស្ទឹងសង្កែ” មានទំហំ ៦០៦៥m2 (២៨៨m x ២៣m), តូបលក់ម្ហូបអាហារ (Street food) ចំនួន ៤២តូប, និងមានជាប្រភេទ (តូបអាហារក្នុងស្រុក ឬអាហារតាមតំបន់ និងហាឡាល, តូបអាហារចម្អិនលឿន, តូបបង្អែម និងតូបភេស្ជជៈ)។
ទី១). ការអនុវត្តវិធានការដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺឆ្លងកូវីដ-១៩ ពីព្រោះថាក្រុងបាត់ដំបងជាសក្កានុពលនៃការអភិវឌ្ឍគោលដៅទេសចរណ៍ (Secondary City)
ទី២).ពង្រឹងបេក្ខភាពខេត្តបាត់ដំបងឆ្ពោះទៅការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣
ទី៣). បង្កើនភាពទាក់ទាញភ្ញៀវទេសចរនៅខេត្តបាត់ដំបង ពិសេសផ្នែកទេសចរណ៍ម្ហូបអាហារ (Gastronomy Tourism)៕
ប្រភព៖ ក្រសួងទេសចរណ៍