Griezmann ទាត់​ Volley ​មួយ​គ្រាប់​នេះ​ធ្វើ​ឲ្យ​អ្នក​ចាំទី​ជាប់​ចង្កេះ​បាត់​ហើយ [វីដេអូ]

  • 2020-11-30 02:12:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Antoine Griezmann ​ខ្សែ​ប្រយុទ្ធ​ក្លឹប Barcelona បាន​បង្ហាញ​ទម្រង់​លេង​ល្អ​គួរ​ឲ្យ​កត់​សម្គាល់ ​ដោយ​ Assist បាន ១គ្រាប់​និង​រក​បាន ១គ្រាប់​ ជាពិសេស​ការ​ទាត់​ពី​ចម្ងាយ Half-volley(ជើង​នៅ​ជាប់​ដី) ​រក​បាន​គ្រាប់​ទី​២នៅ​តង់​ទី​១ ប្រការ​នេះ​បាន​ជួយ​ឲ្យ​គេ​រក​បាន​៣គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​២៥ដង​ក្នុង​លីគ ខណៈ​ដែល​ក្រុម​ម្ចាស់​ផ្ទះ Barcelona ​​បន្ត​រក​គ្រាប់​បាល់​ដល់​ទៅ ៤គ្រាប់​ទល់​នឹង​ក្រុម Osasuna ។

Griezmann រក​បាន​៣គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​២៥ដង​ក្នុង​លីគ
​លទ្ធផល​នេះ​បាន​រុញ​ឲ្យ​ក្រុម​អ្នក​មាន​បុណ្យ ​ឡើង​ពី​លេខ១៣ មក​លេ​ខ ៧ ក្នុង​សប្ដាហ៍​ទី​១១ មាន​១៤ពិន្ទុ​ រីឯ​ក្រុម​ Real Madrid ​លើស ៣ ពិន្ទុ​នៅ​លេខ ៤ ចំណែក​ក្រុម​ខ្លាំង Atletico Madrid ​(២៣ពិន្ទុ) ​លេង​មិន​ចាញ់​សោះ​ ​កំពុង​ប្រជែង​ជាមួយ​ក្រុម​ឡើង​ជើង Real Sociedad (២៤ពិន្ទុ) ​​​​កំពូល​តារាង​ជា​ច្រើន​សប្ដាហ៍​ហើយ។ ​

ទស្សនា​វីដេអូ​ខាងក្រោម៖

លទ្ធផល La Liga សប្ដាហ៍ទី ១១

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;