រក​ឃើញ​ក្រុម​អេស្ប៉ាញ​តែ​មួយ​គត់​ ​មិន​ទាន់​ស្គាល់​ពាក្យ​ថា "ចាញ់"

  • 2020-11-30 02:41:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​បន្ទាប់​ពី​ខ្សែ​ការពារ​ក្រុម​ម្ចាស់​ផ្ទះ Valencia ​​ភ្លាត់​ទាត់​ចូល​ទី​ខ្លួន​ឯង​ ​ដែល​ជា​លទ្ធផល​ចាញ់ 0-១ ​បាន​ធ្វើ​ឲ្យ ​​Atletico Madrid ​​​បន្ត​កំណត់ត្រា​ដ៏​ល្អ​ក្នុង​លីគ ​បាន​ក្លាយ​ជា​ក្រុម​តែ​មួយ​គត់​ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា ចាញ់។

ក្រោយ​ឆ្លង​កាត់ប្រកួត​អស់ ១១ សប្ដាហ៍​កន្លង​មក​ Atletico យក​បាន​(២៣ពិន្ទុ) ស៊ុត​ចូល​គេ ​១៩គ្រាប់​របូត​តែ២គ្រាប់​គត់ ​ខណៈ​ដែល​ក្រុម​កំពុង​​ឡើង​ជើង Real Sociedad (២៤ពិន្ទុ)​​​​ ឈរ​កំពូល​តារាង​​ច្រើន​សប្ដាហ៍​កន្លង​មក​ហើយ។

​ចំណែក​កំណត់ត្រា​ល្អ​មួយ​ទៀត​របស់​ក្រុម​ដែល​ដឹក​នាំ​ដោយ​ Diego Simeone​ ​រដូវកាល​នេះ​គឺ​ ២៥ ប្រកួត​ជាប់ៗគ្នា មិន​ទាន់​ស្គាល់​ពាក្យ​ថា ចាញ់ (គិត​គ្រប់​កម្មវិធី​របស់​ក្លឹប) ។ រីឯ Jan Oblak ​អ្នក​ចាំទី​ឆ្នើម​ប្រចាំ​ក្លឹប​បង្ហាញ​ខ្លួន​សរុប២០០ដងធ្វើ​បាន Cleansheet ១១២ ដង​ច្រើន​ជាង​កីឡាករ​ណា​ទាំង​អស់​ក្នុង​ប្រវត្តិសាស្រ្ត​ក្លឹប។ ទស្សនា​វីដេអូ​ហាយឡាយ៖

ជម្រើស ១១ នាក់ដំបូងរបស់ Atletico Madrid
លទ្ធផល La Liga សប្ដាហ៍ទី ១១

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;