ភ្លឹក​ជាមួយ​សម្ផស្ស និង​រូបរាង​ដ៏​ស្រស់​ស្អាត​របស់ជយលាភី​លេខ២ MUC

  • 2020-11-30 06:55:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្មវិធីប្រកួត​ប្រជែង​​សម្រស់ និង​សមត្ថភាព Miss Universe Cambodia 2020 បាន​បញ្ចប់​កាល​ពី​សប្ដាហ៍​មុន និង​រក​ឃើញ​ជយលាភី​លេខ​១ បាន​ទៅ​បេក្ខនារី រ៉េត សារីតា។ ប៉ុន្តែ​ជាមួយ​គ្នា ប្រិយមិត្ត​ជា​ច្រើន​ក៏បាន​ចាប់​អារម្មណ៍​ខ្លាំង​នឹង​បេក្ខភាព​លេខ​២ (1th Runner Up) ដ៏​ស្រស់​ស្អាត​ដែរ។

នោះ​គឺ​កញ្ញា ឈុន រក្សា វ័យ ២១​ឆ្នាំ កម្ពស់ ១,៧០ម៉ែត្រ ទម្ងន់ ៤៨គីឡូក្រាម មាន​ស្រុក​កំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ នាង​មាន​ចំណុច​ទាក់​ទាញ​ទាំង​ព្រម​ទាំង​រូប​សម្រស់ សមត្ថភាព និង​ចំណេះដឹង​ខ្ពស់​ទៀត​ផង​។ បច្ចុប្បន្ន រក្សា បាន និង​កំពុង​សិក្សា​ជំនាញ​វេជ្ជបណ្ឌិត​នៅ​ពេទ្យទាហាន។ ប៉ុន្តែ​ដោយ​សារ ចង់​សាក​ល្បង​សមត្ថភាព ការ​ស្រឡាញ់ និង​ចង់​បង្ហាញ​ពី​សក្ដានុពល​ខ្លះ​របស់​នារី ទើប​នារី​ដ៏​ស្រស់​ស្អាត បាន​សម្រេច​ដាក់​ពាក្យ​ចូល​រួម​ប្រកួត​ក្នុង​វេទិកា​ខាង​លើ។

"នាង​ខ្ញុំ​ចង់​បង្ហាញ​ពី​ភាព​រឹងមាំ​ឥទ្ធិពល​របស់​ស្ត្រី​ក្នុង​ការ​បង្កើត​ជា​សារ​សំលេង​ទៅ​កាន់​ស្ត្រី​ទាំង​អស់​ឱ្យ​ក្រោក​ឈរ​បង្ហាញ​ពី​ភាព​រឹងមាំ និង​ឥទ្ធិពល​របស់​ស្ត្រី​អោយ​រស់​តាម​គោលដៅ និង​ក្តី​ស្រមៃ​របស់​ជីវិត​ខ្លួន​ឯង​ កុំ​រស់​នៅ​ក្រោម​គំនាប​របស់​សង្គម និង​គ្រួសារ។ នេះ​ជា​ហេតុផល​នាង​ខ្ញុំ​ចូល​រួម​ប្រកួត"។

ក្រោយ​ពី​តស៊ូ​ជាមួយ​បេក្ខនារី​ផ្សេង​ទៀត ដែល​មាន​ទាំង​សម្រស់ និង​សមត្ថភាព ចំណេះដឹង​មិន​លើស​ខ្វះ​គ្នា ទី​បំផុត កញ្ញា ឈុន រក្សា បាន​ទទួល​ជយលាភី​លេខ​២​ក្នុង​កម្មវិធី។ ត្បិត​ថា មិន​ទទួល​បាន​ចំណាត់​កំពូល ប៉ុន្តែ​ប្រិយមិត្ត​ច្រើន​ណាស់ បាន​គាំទ្រ និង​ចាប់​អារម្មណ៍​លើ រក្សា ដែល​មាន​កិរិយាមាយាទ​ល្អ និង​សម្ផស្ស​ស្រស់​ស្អាត​គួរ​ជាទី​ទាក់ទាញ។

តោះ...ទស្សនា​រូបរាង​បេក្ខនារី​ដ៏​ស្រស់​ស្អាត

រូបភាព៖ ហ្វេសប៊ុក រក្សា

អត្ថបទ៖ ទារិកា

អត្ថបទថ្មី
;