ស័ក្តិសមណាស់! Robert Lewandowski វ៉ាដាច់​បេក្ខជន៥០ នាក់​ឈ្នះ​ពាន​រង្វាន់១​ពី​ស្ថាប័ន​កីឡា​ប៉ូឡូញ

  • 2020-12-01 02:54:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗ​នេះ​ ​ស្ថាប័ន​ព័ត៌មាន​ទស្សនាវដី្ត​ល្បី Forbes ​និង​ស្ថាប័ន​ស្រាវជ្រាវ​ Pentagon Research ​បាន​រៀប​ចំ​នូវ​កម្មវិធី​ប្រគល់​​ពាន​រង្វាន់​កិត្តិយស​មួយ​ដែល​មាន​ឈ្មោះ​ថា "50 Most Influential People in Polish Sport” ដើម្បី​បោះឆ្នោត​ស្វែង​រក​​អត្តពលិក​ឆ្នើមបំផុតប្រចាំ​ប្រទេស​ប៉ូឡូញ។

​ក្នុង​នោះ​មាន​បេក្ខភាព​លេច​ធ្លោ ១០ រូប​ដែល​ស្ថាប័ន​ទាំង​ពីរ​ជ្រើស​រើស​បាន​ ​ប៉ុន្តែ​បេក្ខជន​ដែល​មាន​សំឡេង​ឆ្នោត​ច្រើន​ជាង​គេ​បាន​ទៅ​លើ​ Robert Lewandowski ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្លឹប Bayern Munich ។

បេក្ខភាព​លេច​ធ្លោ ១០ រូប​

​Robert Lewandowski ពិត​ជា​បាន​​សាង​ស្នាដៃ​ក្នុង​ឆ្នាំ ២០២០ គួរ​ឲ្យ​កត់​សម្គាល់​ សាកសម​នឹង​ទទួល​បាន​ពាន​រង្វាន់​នេះ​ណាស់​ ដោយសារ​រក​គ្រាប់​បាល់​បាន​​ស្ទើរ​តែ​រៀង​រាល់​ប្រកួត​ ​ពោល​គឺ​បង្ហាញ​ខ្លួន​តែ ៤៧ ​ស៊ុត​បាន ៥៥ គ្រាប់​នៅ​គ្រប់​កម្មវិធី​របស់​ក្លឹប ​និង​បាន​ជួយ​ក្រុម​ Bayern Munich ឈ្នះ​​ពាន ៥ ​គ្រឿង​ក្នុង​មួយ​រដូវកាល។ ប្រភព៖ pentagonresearch

ជ័យលាភីលេខ១
Robert Lewandowski

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;