វិធីសាស្ត្រការពារខ្លួនសម្រាប់ទារក និងស្ត្រីពពោះអំឡុងពេលកូវីដ-១៩ កំពុងរីករាលដាល
- 2020-12-01 04:47:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីសាស្ត្រការពារខ្លួនសម្រាប់ទារក និងស្ត្រីពពោះអំឡុងពេលកូវីដ-១៩ កំពុងរីករាលដាល
ចន្លោះមិនឃើញ
ជំងឺកូវីដ-១៩ កំពុងត្រូវបានបណ្តាថ្នាក់ដឹកនាំ និងប្រជាជននៅតាមទូទាំងពិភពលោក ធ្វើការការពារទប់ស្កាត់យ៉ាងមុតមាំ។ ដូចដែលគ្រប់គ្នាបានដឹងស្រាប់ហើយពីភាពកាចសាហាវនៃអាការៈជំងឺរលាកសួតថ្មីនេះ ដូច្នេះយើងគប្បីប្រកាន់ឱ្យខ្ជាប់ខ្ជួននូវរាល់វិធីសាស្ត្របង្ការការឆ្លងវីរុសប្រភេទថ្មីនេះ។ ពិសេសចំពោះ កុមារ និងនារីមានផ្ទៃពោះ គួរតែយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាពរបស់ខ្លួនជាងអ្នកដទៃទ្វេដង ក្នុងកាលៈទេសៈបែបនេះ ដែលក្នុងនោះរួមមាន៖
ស្ត្រីមានផ្ទៃពោះមិនគួរចេញក្រៅ ជាពិសេសកន្លែងមានមនុស្សច្រើន។ ក្នុងករណីចាំបាច់ ដាច់ខាតត្រូវពាក់ម៉ាសការពារឱ្យបានត្រឹមត្រូវ
ស្ត្រីមានផ្ទៃពោះគួរចៀសវាងរាល់ការប្រើប្រាស់ថ្នាំលេប ឬ ផឹកគ្រប់ប្រភេទ ជាពិសេសគឺប្រភេទថ្នាំផ្សះ។ ក្នុងករណីចាំបាច់ ត្រូវទៅពិគ្រោះជាមួយអ្នកជំនាញ ឬ វេជ្ជបណ្ឌិតឱ្យបានត្រឹមត្រូវមុនពេលប្រើ ចៀសវាងការប៉ះពាល់ដល់សុខភាពទាំងម្តាយ និង ទារកក្នុងផ្ទៃ ។
ស្ត្រីមានផ្ទៃពោះគប្បីយកចិត្តទុកដាក់ខ្លាំងទៅលើការបរិភោគចំណីអាហារនានា ជាពិសេស បន្លែឆៅ សាច់ឆៅ ឬ ចម្អិនមិនបានឆ្អិនល្អ ព្រោះអាចមានផ្ទុកមេរោគនានា
ស្ត្រីមានផ្ទៃពោះមិនត្រូវនៅក្បែរ ឬ មានការប៉ះពាល់ទៅលើបុគ្គលដែលមានអាការៈ ក្អក ហៀរសំបោរ ផ្តាសាយ ចៀសវាងការឆ្លងវីរុសតាមផ្លូវដង្ហើម និង ទឹកមាត់ផ្ទាល់។
វីរុសកាចសាហាវនេះ ត្រូវបានគេខ្លាចរអាគ្រប់ៗគ្នា មិនថាក្មេងចាស់ ប្រុសស្រី ព្រោះគ្មាននរណាម្នាក់មើលឃើញថានឹងមានរឿងអ្វីកើតឡើងនោះទេ។ វាក៏ប្រៀបបានដូចនឹងសុភាសិតខ្មែរមួយដែលលើកឡើងថា "ការពារប្រសើរជាងព្យាបាល” គឺ គ្រប់គ្នា និង ជាពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះ ដែលគេតែងឱ្យមានការប្រុងប្រយ័ត្នជានិច្ចនោះ ត្រូវថែរក្សាខ្លួន និង កូនក្នុងផ្ទៃឱ្យបានល្អ ពោលគឺមានសុខភាពល្អទាំងម្តាយ និងទារក៕